សុទ្ធតែប្រុសស្អាតអ្នកណាមិនលង់! តោះនាំគ្នាទៅមើលតួអង្គរឿង F4 ថៃថ្មី!

រឿង Meteor Garden របស់ចិន​ និងរឿងBoys Over Flowers របស់កូរ៉េ រួមទាំងរឿង Hana Yori Dango​ របស់ជប៉ុន ដែលត្រូវ បានគេស្គាល់ថារឿង F4 មានភាពល្បីល្បាញទូទាំងពិភពលោក និងមានទស្សនិកជន​ជាច្រើនមិនអាចបំភ្លេចបាន។ ហេតុនេះទើប ​GMM TV ក៏បានធ្វើការផលិតរឿង​​ F4 ថ្មីដែលមានលក្ខណៈបែបថៃ និងទាន់សម័យដែលមានចំណងជើងថា F4 Thailand: Boys Over Flowers ហើយកំពុងតែចាក់ផ្សាយនាពេលថ្មីៗនេះ ។

After Footer (Active) - damrei Mr1 Zone2

ទនឹ្ទមនឹងនេះ GMM ក៏បានរើសនូវតួរសម្ដែងក្មេង សង្ហាៗ និងមានទេពកោសល្យ មកធ្វើជាសមាជិកក្រុម F4 នេះផងដែរ។ យើងនាំគ្នាទៅមើល ឈ្មោះពិតប្រាកដ អាយុ កំពស់ អ៊ីនស្តាក្រាម របស់តារាសម្ដែង ទាំង៥ រូប ដែលកំពុងតែទទួលការចាប់អារម្មណ៍​ និងមានឈ្មោះបោះសំលេងពីសំណាក់ហ្វេនៗក្នុងនិងក្រៅប្រទេសក្នុងពេលឥលូវនេះ។

១.  Bright Vachirawit តារាប្រុសល្បី និងសង្ហាសម្ដែងជាតួឯកប្រុសឈ្មោះ Thyme

អាយុ ២៤ ឆ្នាំ

កំពស់ ១៨៣

IG bbrightvc

២. Win Metawin តារាប្រុសមុខស្រស់ សម្ដែងជាតួព្រាននារីឈ្មោះ Kavin

អាយុ ២២ ឆ្នាំ

កំពស់ ១៨៥

IG winmetawin

៣. Dew Jirawat តារាថ្មីទើបនឹងរះហើយត្រូវបានហ្វេនស្រីៗលង់ស្រលាញ់មិនដឹងខ្លួន សម្ដែងជាតួរងឈ្មោះ Ren

អាយុ ២១ ឆ្នាំ

កំពស់ ១៩០

IG dew_jsu

៤.​ Nani Hirunkit តារាថ្មីដែលស្រស់សង្ហា សម្ដែងជាតួម៉ាហ្វៀឈោ្មះ MJ

អាយុ ២៤ ឆ្នាំ

កំពស់ ១៨០

IG hirunkit_