តួឯកស្រីនាងEsther ឆ្លើយតបពត៌មាននាងនឹងតួប្រុសលោកKen រស់នៅជាមួយគ្នាមុនរៀបការ!!

ក្លាយជាពត៌មានសារជាថ្មីទៀតហើយសម្រាប់គូស្នេហ៍តារាស្រលាញ់គ្នាយូរឆ្នាំគូរបស់តួឯកប្រុសលោក Ken ​Phupoomនិងតួឯកស្រីនាង Esther Supreeleela  ក្រោយពីមានពាក្យចចាមអារ៉ាមលេចលឺថាទាំងគូបានរស់នៅជាមួយគ្នាមុនពេលរៀបការហើយ។

ដោយតួឯកស្រីនាង Esther ក៏បានឆ្លើយតបនឹងពត៌មាននេះតាមរយះបទសម្ភាសន៍ក្នុងសារពត៌មានថៃកាលពីថ្មីៗនេះផងដែរថា រូបនាងយល់ថាការរស់នៅជាមួយគ្នាមុនរៀបការឬក្រោយរៀបការមិនមានអ្វីខុសឡើយ ព្រោះរឿងនេះមិនបានកំណត់ថាពីជោគជតាជីវិតស្នេហានោះឡើយ។ ពិធីរៀបការគ្រាន់តែជាទំនៀមទម្លាប់ដើម្បីបង្ហាញជីវិតគូផ្លូវការ តែអនាគតរៀបការហើយយ៉ាងណានោះនៅតែមិនដឹងដូចគ្នា។ ការចំណាយពេលច្រើននៅជាមួយគ្នារឹតធ្វើឲស្គាល់ចរិតគ្នាពិតមុនរៀបការ និងធ្វើឲជីវិតគូយល់ចិត្តគ្នាច្បាស់ផងដែរ។

After Footer (Active) - damrei Mr1 Zone2

ប្រភព៖ Sanook

អត្ថបទដោយ៖ ស្រីល័ក្ខ