Mint Chalida ឆ្លើយយ៉ាងម៉េច? រូបភាពជាមួយ Phupha ដូចថតតាំងមុខរោងការជាពិសេសសង្សាជិតចប់កិច្ចសន្យា…..! មានរូបភាព
បង្ហាញរូបភាពផ្អែមល្ហែមៗរហូតស្ទើរតែធ្វើអោយអ្នកលេង IG កើតរោគលើសជាតិស្ករទៅហើយ ថែមទាំងមានអ្នកបង្អាប់ទៀតថាមួយសន្លឹករបស់ Mint-Phupha មើលយ៉ាងម៉េច….យ៉ាងម៉េចក៏ដូចជារូបថតសម្រាប់ដាក់នៅមុខរោងការដែរ
ហើយជាក់ស្ដែងអ្នកសារពត៌មានបានឆ្លៀតឱកាសជួបជាមួយនិងកញ្ញា Mint Chalida ក្នុងកម្មវិធី Zipmex Private Event Amazing Thailand Countdown 2022 និងបានសួរសំនួរជាច្រើនទាក់ទងនិងស្នេហ៍ រួមទាំងរឿង Phupha ជិតចប់កិច្ចសន្យាជាមួយនិងប៉ុស្ដនិ៍ទូរទស្សន៍លេខ 3ឆាប់ៗនេះផងដែរ
ដំណើរកំសាន្ដលើកនេះមើលទៅ Phupha ដូចជាផ្អែមល្ហែមដល់ហើយ?
“ក៏មានបន្ទិចបន្ទួច (សើច) បរិយាកាសវាល្អពេក តាមពិតទៅការដើរលេងនេះគម្រោងរលំតាំងតែដើមឆ្នាំ ហើយក៏ពន្យាពេលរហូតធ្វើនៅឆ្នាំថ្មីវិញ ដោយសារតែរកពេលវេលានិងឯង (ញញឹម)”
ប្រណាំងប្រជែងជាមួយនិង Ter-Mai ?
“អត់ទេ គូរខ្ញុំ 10 ឆ្នាំជាងហើយ ដូចមិត្តភ័ក្ដទៅហើយចា”
ចំពោះរឿងរូបភាពដែរគ្រប់គ្នាបង្អាប់ថាដូចថត PreWedding ?
“អើ….ព្រោះតែនៅ Khao Yai អាកាសធាតុល្អ (សើច)”
ឃ្លាប្រយោគដែលសរសេរថា PP និងបានន័យថាយ៉ាងម៉េច?
“គឺជាភ្នំនិងឯង ធម្មតា (ញញឹម)”
ទាក់ទងគ្នាមក 10ឆ្នាំហើយគិតថានិងមានដំណឹងល្អពេលណាដែរ?
“នៅមិនដែលនិយាយគ្នាទេចា យើងទាក់ទងគ្នារាប់ឆ្នាំភ្លេចទៅហើយ ដូចមិត្តភ័ក្ដ រឿងអនាគតនៅមិនទាន់បាននិយាយនៅឡើយ គ្រប់ពេលដែលយើងនិយាយយើងក៏មានអារម្មណ៍ថាខ្លួនមិនទាន់ធំដល់ដំណាក់កាលនិងទេ កម្រិតដែលយើងមានអារម្មណ៍និងទល់តែពួកយើងជោគជ័យគ្រប់វគ្គគ្រប់ជំហានក្នុងជីវិតទើបបាន”
គ្រួសារមានបង្ខំអោយប្រញាប់ប្រញាល់អីទេ?
“អត់សោះ លោកប៉ាគាត់សម្លឹងមើលពួកយើងដូចកូនក្មេងរហូត តែចំណែកខាងបងប្រហែលជាត្រូវទៅសួរគាត់ខ្លួនឯងហើយ (ញញឹម)
កិច្ចសន្យាជាមួយប៉ុស្ដន៍ទូរទស្សន៍លេខ 3 នៅតែបន្ដមានមែនទេ ព្រោះគ្រប់គ្នាសង្ស័យថាក្នុងប្រតិទិនរបស់ប៉ុស្ដន៍អត់មានយើងចឹង?
“នៅមានសុពលភាពនៅឡើយ ប៉ុន្ដែថារឿងនេះត្រូវសួរចាស់ទុំ ខ្ញុំមិនដឹងដូចគ្នា គ្រប់គឺស្ថិតតែនៅលើចាស់ទុំទាំងអស់”
តើយើងខ្លួនយល់ឃើញយ៉ាងណាដែរចំពោះរឿងនេះ?
“អ្វីដែលខ្ញុំផ្ដោតអារម្មណ៍បំផុតពេលនេះ គឺរឿងធ្វើការងារច្រើនជាង ហើយនិងជំនួញជាគោល”
អត់ចិត្តទេដែលមិនមានរូបយើងក្នុងនិង?
“ធម្មតាៗស្រាប់ទៅហើយចា យើងនៅត្រង់ចំនុចនេះធ្លាប់ជួបច្រើនរស់ជាតិក្នុងជីវិតហើយ ការអន់ចិត្តរបស់យើងវាបានកន្លងមកជាច្រើនរឿងទៅហើយ ធម្មតាៗចា យើងរស់នៅដោយការយល់ចា”
អាចប្រាប់ទេថាកិច្ចកុងត្រានៅសល់ប៉ុន្មានឆ្នាំទៀត?
“មិនយូរទេចា”
ចាប់ផ្ដើមមានអ្នកសើបសួរខ្លះៗហើយឬនៅ?
“មានសួរមករហូតចា ហើយក៏អគុណដល់ចាស់ទុំគ្រប់រូបដែលនៅមានការចាប់អារម្មណ៍”
អត្ថបទដោយ : នីត្តា