ធ្វើបាបគេបានដល់ពេលគេធ្វើបាបវិញ…. Ann Thongprasom រអ៊ូដាក់សង្សាតែត្រូវសង្សាធ្វើរឿងមួយនេះដាក់វិញ! មានវីដេអូ
ត្រូវទៀតហើយ A Thinphan សង្សាកំលោះរបស់ព្រះនាងក្នុងវិស័យសិល្បៈយ៉ាង Ann Thongprasom អាចនិយាយបានថាត្រូវសង្សាញោះ សង្សារអ៊ូចេញមុខចេញមាត់តាមបណ្ដាញសង្គម តែរឿងនេះមើលទៅដូចជា A សុខចិត្តទ្រាំអោយសង្សាស្រីខ្លួនរអ៊ូដាក់ដោយសេរី ព្រោះថាសាម៉ីខ្លួនមានញោះត្រលប់ទៅវិញ
ដោយខាង A Thinphan បានផុសវីដេអូនៅក្នុង IG ឈ្មោះ @atinnabhan មានទាំងសរសេរជាប្រយោគប្រាប់ថា “រអ៊ូឆ្លងថ្ងៃឆ្លងយប់” នៅក្នុងវីដេអូ Ann រអ៊ូដាក់ខាងប្រុសរឿងចូលចិត្តធ្វើអោយរបស់ធ្លាក់ សួរថាថ្ងៃណាខ្លះដែលមិនធ្វើអោយរបស់ធ្លាក់ ហើយក៏បណ្ដោយអោយរអ៊ូទៅរឿយៗដោយក្ដីពេញចិត្ត
ប៉ុន្ដែអ្វីដែរពិសេសនោះគឺថានៅចុងវីដេអូ Ann ទើបតែដឹងខ្លួនថាត្រូវគេញោះត្រលប់វិញ ព្រោះក្នុងវីដេអូនិងមានលួចឃើញភាពស៊ិចស៊ី ដោយសារតែកអាវនាងបើកចំហ ដល់ពេលដឹងខ្លួននាងក៏ឈប់រអ៊ូមួយរំពេច ចំណែកឯខាងប្រុសក៏អស់សំណើចសើចឡើងចូលចិត្តប្រាប់ថារអ៊ូទៀតមក អាចនិយាយបានថាមួយគូរនេះថ្លឹងគីឡូឡើងវ៉ៃបានហើយ A -Ann
អត្ថបទដោយ : នីត្តា