អ្នកនាង Angelina Jolie សសេរសៀវភៅមួយក្បាលព្រោះតែក្តីបារម្មណ៍ និងស្រលាញ់ចំពោះក្មេងៗជំនាន់ក្រោយ!

អ្នកស្រី អែនជីលីណា ជូលី មិនត្រឹមតែជាតារ៉ាហូលីវូដឆ្នើមតែម៉្យាងនោះទេ គាត់ជាសិល្បៈការនីដែបានលះបង់ និងស្ម័គ្រចិត្តជួយដល់ពិភពលោកដែលគ្រប់គ្នាទទួលស្គាល់។ អ្នកនាងតែងតែឆ្លើយតប និងផ្តល់ជំនួយជានិច្ចគ្រប់ពេលដែលអ្នកនាងទទួលបានសំណើរ មិនថានៅកន្លែងណាក៏ដោយ។

After Footer (Active) - damrei Mr1 Zone2

មួយរយៈចុងក្រោយនេះអ្នកនាងបានចេញមុខ និងធ្វើសកម្មភាពសង្គមជាច្រើនដែលផ្តោតសំខាន់ទៅលើសុខុមាលភាពរស់នៅរបស់កុមារ និងយុវជន។ អ្នកនាងបានផ្តល់ទាំងកំលាំងកាយចិត្ត ថវិកា ពេលវេលា ចំនេះដឹង និងគ្រប់យ៉ាងដើម្បីជួយអោយមនុស្ស ឬជនរងគ្រោះបានរស់នៅដោយក្តីសប្បាយរីករាយ និងគេចផុតពីការគំរាមគំហែងនានា។

ប៉ុន្មានថ្ងៃមុននេះអ្នកនាងបានផុសសៀវភៅមួយក្បាលដែលមានចំណងជើងថា​ “KNOW YOUR RIGHT and CLAIM THEM” សៀវភៅមួយក្បាលអ្នកនាងបានសសេរវាជាមួយយុវជន និងកុមារដែលអ្នកនាងធ្លាប់ធ្វើសកម្មភាពសង្គមជាមួយ ហើយវាត្រូវបានសសេរឡើងសម្រាប់កុមារនិងយុវជនទាំងអស់នៅក្នុងពិភពលោក ដើម្បីអោយពួកគេយល់អំពីសិទ្ធនិងសំលេងដែលពួកគេអាចបញ្ចេញទៅកាន់សង្គមរបស់ពួកគេ។​ អ្នកនាងសង្ឃឹមថាសៀវភៅមួយក្បាលនេះនឹងអាចបោះពុម្ភចេញជាច្រើនភាសា។