រូបភាពជួបជុំថែមស្លៀកពាក់គូដូចជាគ្រួសារតែមួយបានមកដល់ហើយ! តារាសម្ដែងស្រីកាន់តែចាស់កាន់តែខ្ញង់នាង Pat Napapa បានបបួលគូស្នេហ៍និងកូនប្រុសនាំគ្នាពាក់អាវដូចគ្នាដើម្បីទៅដើរកំសាន្ដនិងថតរូបជាមួយគ្នា។
ដោយតារាស្រីនាង Pat ពេលនេះបេះដូងកំពុងតែពណ៌ស៊ីជំពូរម្ដងទៀតហើយ ប្រកាសពីទំនាក់ទំនងចំណងស្នេហាថ្មីជាមួយនឹងគូស្នេហ៍ជាប៉ូលីស។ ហើយចំណងស្នេហាលើកនេះរបស់ Pat ក៏ស្រស់បំព្រងមានតែភាពរលូនផ្អែមល្ហែមជាមួយគ្នាផងដែរ ថែមកូនប្រុសរបស់នាងក៏ត្រូវគ្នាល្អជាមួយនឹងគូស្នេហ៍ថ្មីនាងទៀតផង។
ប្រភព៖ Sanook
អត្ថបទដោយ៖ ស្រីល័ក្ខ