រឿង “វិមានខ្សាច់”​ ចប់ព្រមជាមួយ​ Rating ខ្ពស់ដាច់គេដាច់ឯង!! រឿងស្នេហារ៉ូមែនទិកដែលធ្វើអោយអ្នកទស្សនាជក់ចិត្តនិងចូលតួរតាមគ្រប់វគ្គទទួលបានជោគជ័យជាខ្លាំង!

មុនពេលសម្រេចចិត្តចាក់បញ្ចាំងរឿងវិមានខ្សាច់បន្តពីរឿង “กระเช้าสีดา” ដែលជារឿងដែល​បូមខ្លាំងសម្រាប់បុស្តិ៍លេខមួយ អ្នករៀបចំនិងអ្នកដឹកនាំបាននាំគ្នាបុកពោះជាខ្លាំងបារម្មណ៍ណាស់ដោយមិនដឹងថារឿងក្រោយអាចដកចិត្តទស្សនិកជនពីរឿង “กระเช้าสีดา” បានឬក៏អត់នោះឡើយ។

After Footer (Active) - damrei Mr1 Zone2

“រឿងវិមាខ្សាច់” រើសយក Jes. Jespipat មកធ្វើជាតួឯកប្រុសដែលកាចមានចិត្តចងគុំនុំ ចាប់ដៃគូរជាមួយតួឯកស្រីប្រចាំរឿងស្នេហាដ្រាម៉ា មានទេពកោសល្យច្រើនយ៉ាង គឺកញ្ញា Esther Supree រួមជាមួយកញ្ញា វ៉ាវវ៉ា តួឈ្នានីសដែលសម្តែងល្បីគ្រប់រឿង និងតារ៉ាជាច្រើនរួបផ្សេងទៀតដែលបានរួមដៃគ្នាធ្វើអោយរឿងនេះបែកខ្ទិះ ជក់ចិត្ត សាហាវ។

ហើយនៅពេលរឿងនេះត្រូវបានចាក់បញ្ចាំងអ្នកទស្សនាចូលចិត្តខ្លាំង រឿងនេះបែរជាល្បីល្បាញកាន់តែខ្លាំងទៅៗ ពីមួយវគ្គទៅមួយវគ្គ ដោយសារសាច់រឿងល្អ ស៊ីសង្វាក់គ្នាពីមួយភាគទៅមួយភាគធ្វើអោយអ្នកមើលចូលតួរ តាមតាមដានមិនអោយយឺតយ៉ាវសោះឡើយគ្រប់ភាគគ្រប់វគ្គ។ នៅពេលដែលចាក់ផ្សាយរហូតមកដល់វគ្គបញ្ចប់ Rating រឿងឡើងដល់  3.5 ដែលធ្វើអោយ​រឿងវិមានខ្សាច់ក្លាយទៅជារឿងដែលជោគជ័យក្នុងរយៈពេលតែមួយប៉ព្រិចភ្នែកដោយនឹកស្មានមិនដល់៕

អត្ថបទដោយ៖ ចាន់សា