លោក Jung Hae-In តារ៉ាសម្តែងដែលកំពុងល្បីល្បាញរបស់កូរ៉េខាងត្យូងនិងក្រុមការងារសង្គមបានស្ម័គ្រចិត្តចុះមកជួយប្រជាជនក្រីក្រ កុមារដែលខ្វះការសិក្សានៅខេត្តព្រះសីហនុ ព្រះរាជាណាចក្រកម្ពុជាយើងទោះបីជាមានការងារជាច្រើនកំពុងរងចាំពួកគាត់យ៉ាងណាក៏ដោយ។
គាត់ចូលរួមនៅក្នុងប្រូចេកសកម្មភាពសង្គមមួយដែលមានឈ្មោះថា LOVE FNC 2015-2018 បានចុះមកជួយកុមារនិងប្រជាជននៅកោះថ្មីដែមានប្រជាជនជាង៨០គ្រួសារដែលកំពុងខ្វះខាត ខណៈពេលនោះពលរដ្ឋនៅលើកោះថ្មីពុំទាន់មានជីវភាពរស់នៅសមរម្យនោះឡើង គ្មានសូម្បីតែប្រព័ន្ធភ្លើង ទឹកស្អាត និងហេដ្ឋារចនាសម្ព័ន្ធត្រឹមត្រូវ។ លោក Jung Hae-In និងក្រុមការងារបានសាងសង់សាលារៀនចំនួន៦សម្រាប់កុមារកម្ពុជា បានធ្វើ Pop-Cornអោយញាំ និងចាក់បញ្ចាំងរឿងកុនអោយពួកគេមើលថែមទៀត។ លើសពីនេះទៅទៀតគាត់បានចុះសាកសួរសុខទុក្ខប្រជាជន ដែលរស់នៅក្នុងភាពលំបាកជាមួយពួកគេដោយពុំមានការស្ទាក់ស្ទើរឡើយ។
លោកថាមូលហេតុដែលគាត់ជ្រើសរើសមកប្រទេសយើងពីព្រោះប្រទេសកម្ពុជាជាប់ជាប្រទេសដែលត្រូវការជំនួយនៅលើពិភពលោកទោះបីជាឥឡូវនេះកំពុងអភិវឌ្ឍន៍ក៏ដោយ ហើយម្យ៉ាងទៀតក្មេងៗនៅលើកោះថ្មីពុំមានសាលារៀនឡើយ ពួកគេត្រូវធ្វើដំណើរតាមទូកពីកោះមករៀនទីក្រុងអស់រយៈពលជាងមួយម៉ោងរាល់ថ្ងៃ ដើម្បីបានចូលសាលា វាជារឿងដែលពិបាននឹងគ្រោះថ្នាក់ខ្លាំងណាស់សម្រាប់ក្មេងៗ។ គាត់ចង់អោយពួកគេគ្រប់គ្នាបានចូលរៀនដោយមិនចាំចាប់ធ្វើដំណើរឆ្លងសមុទ្រទៀតទេ៕
អត្ថបទដោយ៖ ចាន់សា