Maprang បង្អួតសម្រស់ក្នុងឈុតហែលទឹកកាត់ខ្នង ធ្វើឱ្យមិត្តប្រុស Oab ប្រច័ណ្ឌមិនណយទេ!!!

គូស្នេហ៍ផ្អែមល្ហែម Maprang Alrisa និង Oab Nithi បាននាំគ្នាទៅខោនដោន និងអបអរឆ្នាំថ្មីនៅប្រទេសស្វីសដែលធ្វើឱ្យហ្វេនៗមានការច្រណែននឹងភាពស្វីត និងស្អិតរមួតរបស់ពួកគេ។ Maprang តារាស្រីដ៏សែនឃ្យូត ក៏បានបង្ហោះរូបភាពបង្ហាញពីភាពស្រស់ស្អាតនៃបរិយាកាស បុណ្យណូអែល និងការរាប់ថយក្រោយរបស់ប្រទេសស្វីសឱ្យអ្នកគាំទ្របានទស្សនាដែរ ប៉ុន្តែអ្វីដែលគួរឲ្យរំភើបបំផុតនោះ គឺរូបភាពរបស់ Maprang តារាស្រីស្លៀកឈុតហែលទឹកពណ៌ខៀវភ្លឺត្រាំក្នុង អាងងូតទឹកនៅលើយ៉រ ដែលមើលពីលើភ្នំដែលគ្របដណ្តប់ដោយព្រិល។

រូបថតមួយឈុតនេះទទួលបានឡែក និងខមមិនយ៉ាងច្រើនពីសំណាក់ហ្វេនៗ និងតារាផ្សេងៗទៀតនៅក្នុងអ៊ីនស្តាក្រាម​។ ផ្ទុយទៅវិញ Oab ដែលជាសង្សាររបស់ Maprang បានសម្ដែងការហួងហែង និងប្រច័ណ្ឌដោយសារតែសង្សាស្រីរបស់ខ្លួនបញ្ចេញសាច់ពេក តាមរយៈខមមិន “សូមមិនចុចឡែកចុះ”៕
After Footer (Active) - damrei Mr1 Zone2
អត្ថបទដោយ Eriya