Covid-19 ធ្វើស៊ីតារ៉ាថៃ!!!! ម្នាក់ទៀតហើយ Mik Thongraya តេស្តវិជ្ជមានកូវីដ កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យ!
តារ៉ាថៃមួយ Case ទៀតហើយភ្លាមៗនេះពត៌មានថៃបានចុះថា “មិក ថងរ៉ាក់យ៉ា” តេស្តវិជ្ជមានកូវីដ១៩ ដោយបានផុសនៅក្នុងទំព័រអ៊ីនស្ត្រាក្រាមរបស់បុស្តិ៍លេខ៧ ថាបានពិនិត្យឃើញមេរោគកូវីដនៅក្នុងខ្លួនលោកមិក។ ខាងអ្នកគ្រប់គ្រងបានប្រាប់បន្ថែមថា ៖
“បន្ទាប់ពី មិក ថងរ៉ាក់យ៉ា តារ៉ាសម្តែងរបស់បុស្តិ៍លេខ៧បានទៅត្រួតពិនិត្យរកមេរោគ ហើយទទួលបានលទ្ធផលថ្ងៃនេះ (ថ្ងៃទី៦ខែមករា) ថាវិជ្ជមាននឹងត្រូវនៅក្រោមការព្យាបាលរបស់មន្ទីរពេទ្យចាប់ពីពេលនេះតទៅ។ កន្លងមក លោកមិកប្រញ៉ាប់ប្រញ៉ាល់ចែកចាយពត៌មានទៅកាន់អ្នកទាំងអស់ដែលគាត់ជិតស្និត បានជួប ឬធ្វើការជាមួយជារឿយៗ អោយគ្រប់គ្នារក្សាគម្លាត តាមដានសុខភាព ធ្វើចក្តាលីស័កតាមការណែនាំរបស់ក្រសួងសុខាភិបាលអោយបានត្រឹមត្រូវ ។
ការងារទាំងអស់របស់ Mik ត្រូវលើកថ្ងៃទាំងអស់រង់ចាំរហូតគាត់ជាស៉ះស្បើយដូចធម្មតាវិញ។ ករណីរក្សាព្យាបាលមួយរយៈឃើញថាធូរស្បើយសល់ក្តៅខ្លួនតិចតួចមន្ទីរពេទ្យនឹងអនុញ្ញាតិអោយតារ៉ាសម្តែងរបស់យើងចេញមកព្យាបានដោយខ្លួនឯងនៅផ្ទះវិញ។ អ្នកគ្រប់គ្រងលោកមីកនឹងប្រាប់អោយដឹងបើមានពត៌មានឬ Update ពីគាត់បន្ថែមទៀត ។
អត្ថបទដោយ៖ ចាន់សា