ពិធីប្រគល់ពានរង្វាន់ Grammy ដែលជាកម្មវិធី លំដាប់អន្តរជាតិតែងតែមានការចូលរួមពីតារាហូលីវូដ និងតារាខេផបល្បីៗ ត្រូវបានផ្អាកទៀតហើយដោយសារតែកូវីដ-19។ ការពិតទៅ ពិធីប្រគល់ពានរង្វាន់ Grammy ក្នុងឆ្នាំ២០២២ នេះត្រូវប្រព្រឹត្តឡើងនៅក្នុងថ្ងៃទី៣១ ខែមករាតែក៏ត្រូវពន្យាពេលទៅពេលក្រោយដូចឆ្នាំមុនដែរ។
ក្រុមខេផបស្តារអន្តរជាតិ BTS ដែលជាប់ជាបេក្ខជនទទួលពាន Grammy ពីរឆ្នាំជាប់គ្នា មានគម្រោងធ្វើដំណើរចូលរួម និងសម្ដែងក្នុងពិធីនេះនៅអាមេរិច បានលុបចោលសំបុត្រយន្តហោះរបស់ខ្លួនជាបន្ទាន់ដោយសារតែការពន្យាពេលរបស់កម្មវិធីនេះ ។