ម៉ាក់ខ្លាកូនក៏ខ្លាដែរ! Chompoo ពោះកាន់តែធំសម្រស់ក៏កាន់តែស្រស់ស្អាតឈុតស្បែកខ្លាប្រហារក្បាលពោះម៉ាក់ៗគួអោស្រលាញ់ពេកហើយ! មានរូបភាព

ជាគ្រួសារដែលគួអោយស្រលាញ់បំផុតរបស់ប្រិយមិត្ត សម្រាប់គ្រួសារផ្ទះ Chompoo Araya និងស្វាមី Knot Witsarut ជាមួយនិងកូនប្រុសភ្លោះទាំងពីរ Shayfa-Phayu ជាពិសេសពេលទៅដើរលេងនិងបានឃើញរូបភាពជុំគ្រួសារម៉ាក់ប៉ាកូនៗ ហើយកូនស្រីតូចម្នាក់ទៀតនៅមិនបុន្មានខែទៀតនិងបានឃើញមុខច្បាស់ៗហើយ

ដោយជាក់ស្ដែងម៉ាក់ Chom បានផុសរូបភាពដ៏គួអោយស្រលាញ់ជុំគ្នា ដែលកំពុងទៅដើរទិញឥវ៉ាន់នៅក្នុងផ្សារទំនើបនៅ finland ក្រោមបរិយាកាសត្រជាក់ដល់ដកអង្សារសេ ជាមួយនិងឈុតសំលៀកបំពាក់ក្រឡាខ្លាពេញមួយតួខ្លួន ឈុតម៉ាក់ៗពិតជាគួអោយស្រលាញ់ទៀតហើយ ទោះបីមានផ្ទៃពោះប៉ុន្ដែសម្រស់កាន់តែស្រស់ស្អាតឡើងរាល់ថ្ងៃពិតមែន

After Footer (Active) - damrei Mr1 Zone2

មិនដឹងថាដើរលេងលើកនេះ ម៉ាក់ Chom ដាក់បូបប៉ុន្មានទេ ផ្ញើរស្ទាយតែងខ្លួនក្នុងរដូវត្រជាក់ឡូយៗដល់ហ្វេនៗ ហើយពេលនេះក៏ឃើញដែរថាពោះក៏ធំណាស់ដែរចា

អត្ថបទដោយ : នីត្តា