កើតដូវីដ១៩ ភ្នែកឡើងពណ៌ស្វាយ!!!! ស្មានតែពាក់ Contact Lenses តាមពិតពណ៌ភ្នែកពិតសោះ!

យុវតីម្នាក់ #កើតជម្ងឺកូវីដ១៩ សម្រាក់ព្យាបាលហើយលេបថ្នាំ #Favipiravir បានពីរថ្ងៃ​ #កែវភ្នែកឡើងពណ៌ស្វាយ មានក្រុមគ្រូពេទ្យជាច្រើនចេញមកបកស្រាយថាវាមិនមានគ្រោះថ្នាក់ទេ អាការៈបែបនេះនឹងបាត់ទៅវិញនៅពេលដែលអ្នកជម្ងឺឈប់ទទួលទានថ្នាំព្យាបាល។

ថ្ងៃទី ៦ ខែមករា ឆ្នំាំ២០២២ កញ្ញា “ធិឆា​” ឬ ឈ្មោះលេខ “ផ្រែវ​ praewzim_” បានផុសរូបភាពនៅលើទំព័រហ្វេសបុកផ្ទាល់ខ្លួនក្រោយពេលវិជ្ជមានកូវីដ១៩ ហើយទទួលកាព្យាបាលនិងទទួលបានថ្នាំ #Favipiravir មុនពេលដែលភ្នែករបស់នាងប្តូរពណ៌។​

After Footer (Active) - damrei Mr1 Zone2

កញ្ញាផ្រែវបានប្រាប់ថាបន្ទាប់ពីឆ្លងមេរោគកូវីដ១៩ កញ្ញមានក្តៅខ្លួន ក្អក ឈឺក ហើយចូលទទួលការព្យាបាលដំបូងនៅថ្ងៃទី​៤ខែមករា គ្រូពេទ្យព្យាបាលបានអោយថ្នាំ #ហ្វេវីភីរ៉ាវៀរ​ ដើម្បីបំបាត់អាការៈធ្វើទុក្ខដែលកញ្ញាមាន។ កញ្ញាបានចាប់ផ្តើមញ៉ាំថ្នាំនោះដំបូងនៅថ្ងៃទី៤ ម៉ោង ៩យប់ចំនួន​៩គ្រាប់ ថ្ងៃបន្ទាប់ថ្ងៃទី​៥​ គាត់បានទទួលថ្នាំចំនួន​៩គ្រាប់ទៀតនៅម៉ោង៩ព្រឹក ហើយចាប់ផ្តើមសង្កេតឃើញថាកែវភ្នែករបស់ខ្លួនឯងចាប់ផ្តើមប្តូរពណ៌នៅពេលថ្ងៃត្រង់។

គ្រូពេទ្យឈ្មោះ “និធិផាត់” បានបង្ហាញថាធ្លាប់មានករណីនេះកើតមានរួចហើយទៅលើអ្នកជម្ងឺកូវីដម្នាក់ដែលកែវភ្នែករបស់គាន់ក្លាយទៅជាពណ៌ខៀវកំឡុងពេលសម្រាកព្យាបាល។ អ្នកគ្រូពេទ្យបានបន្ថែមថាវាកើតឡើងដោយសារជាតិរបស់ថ្នាំដែលជំនាញខាងពន្លឺនៅបរិវេណកែវភ្នែក មិនបង្ករអោយមានគ្រោះថ្នាក់ឬប៉ះពាល់ដល់កែវភ្នែកអ្វីឡើង ហើយនឹងបាត់ទៅវិញនៅពេលឈប់ញ៉ាំថ្នាំ៕

អត្ថបទដោយ៖ ចាន់សា