ជប៉ុន ៖ ថ្មីៗនេះមានការភ្ញាក់ផ្អើល មួយអំពីរូបសម្រស់ស្រស់សោភារបស់តារាសម្ដែងវ័យក្មេងជនជាតិជប៉ុនម្នាក់ ដែលត្រូវបានគេគិតថា មានស្បែកមុខរលោងនិងកែវភ្នែកដ៏មុតថ្លា ដែលមើលទៅហាក់បីដូចជា តារាកូរ៉េស្រីល្បីៗ Yoona និង BoA ជាដើម។
តាមពិតទៅ តារាស្រីម្នាក់នេះ មានឈ្មោះថា Erika Karata ដែលជាម្ចាស់ពានរង្វាន់តារាសម្ដែងស្រីដ៏ល្អឥតខ្ចោះ ក្នុងកម្មវិធី “Asian Film Award”។ លើសពីនេះ តារាស្រីជប៉ុនរូបនេះ បានផ្ទុះភាពល្បីល្បាញយ៉ាងខ្លាំងសម្រាប់ មិត្តៗយុវវ័យ។
ជាពិសេសនាងតែងតែលេចមុខក្នុង កម្មវិធីល្បីៗជាច្រើន ព្រមទាំងមានការសម្ដែង Mv ក្នុងបទចម្រៀង ល្បីៗទៀតផង។ បើក្រលេកទៅមើល កម្រងរូបភាពរបស់តារាសម្ដែងវ័យ២២ឆ្នាំនេះវិញ គឺមានភាពទាក់ទាញខ្លាំង តាមរយៈរូបសម្ផស្សបែបធម្មជាតិ គួរឲ្យចង់គយគន់ដូចគំនូរ មិនជិនណាយ និងបានឆាបយកបេះដូងអ្នកគាំទ្រ បានមិននាក់នោះទេ៕