Wow សែនស្រលាញ់​!!​ Idols បង្ហាញពីភាពស្អាតហៃសូនៅក្នុងកម្មវិធី DiorCruises’ តោះមកមើលទាំងអស់គ្នាថាតើតារ៉ាមួយណាអាចទាញអារម្មណ៍អ្នកបានជាងគេ?

ដូចដែលបានដឹងស្រាប់ថាប្រេនសំលៀកបំពាក់​និងគ្រឿងតុបតែងម៉ាក Dior មិនមែនជាប្រេលំៗទេ តារ៉ា​ K-pop ពិភពលោកដូចជា​ BlackPink’s Jisoo ក៏បានក្លាយមកជា Brand Ambassadorដែរ។ ថ្មីៗនេះ​ Dior បានរៀបចំកម្មវិធីបើកបង្ហាញខលលិកសិនថ្មីមួយដែលមាន​ហាសថេកថា #Diorcruise #Diorvib ដោយបានអញ្ជើញតារ៉ាថៃល្បីៗជាច្រើនរូបអោយមកចូលរួមបង្ហាញនូវភាពទាក់ទាញ ភាពស្រស់ស្អាត និងភាពស៊ីវីល័យជាមួយផលិតផលរបស់ពួកគេ ក្នុងនោះរួមមាន Kimmy Kimberley, Toeyjarinporn, Annethong, និងពិធីករស្រីថ្វីមាត់ឆ្នើមកញ្ញ Ploi Horwang​ ចាប់ផ្តើមផុសមុនគេដោយ ស៊ុបភើស្តារបស់យើងកញ្ញា “Kimmy Kimberley​” ដែលបានបើកភ្នែកអ្នកគាំទ្រគ្រប់គ្នាពី Look ស៊ីចស៊ីឈុតប៊ីគីនីក្នុងវិសមកាសឆ្លងឆ្នាំជាមួយមិត្តប្រុសមក បែរមកជា​ look ថ្មីហៃសូ ថ្លៃថ្នូរពណ៌សដ៏គួរអោយទាក់ទាញ។ គ្រប់គ្នាចូលមកខមមិនទះដៃ សរសើថាស្អាត ថាចង់បានដែរគ្រប់គ្នា។

After Footer (Active) - damrei Mr1 Zone2

តាមដោយកញ្ញា “Annethong” តារ៉ាសម្តែងសិស្សច្បងរបស់ គីមប៊ឺរី និងជាអ្នកដឹកនាំរឿងដ៏ឆ្នើមបានផុសរូបរបស់នាងជាមួយឃ្លារមួយដែលបាននិយាយថា “ដើរចូលដល់ហាងភ្លាម ជើងចាប់ផ្តើមញ័រតែម្តង ជាស្តាយ៍ដែលខ្ញុំចូលចិត្ត, ម៉ូដនីមួយៗចេញមកបែបកីឡាដែលរចនានិងកាត់ដេរតាមរបៀបរបស់​ Dior ធ្វើអោយគ្រប់យ៉ាងចេញមក​ Perfect តែម្តង”

បែរមកមើលអាមួយ “Toeyjarinporn” ចេញស្តាយ៍បែបមិនសិចស៊ីខ្លាំងតែហ្វាសសិនកប់ដូចកំពុងដើរម៉ូតនៅលើ ខែតវ៉កចឹង។​ នាងបានបញ្ចេញមតិជាពិសេសទៅលើ កាសស្តាប់​ដែលនាងស្រលាញ់ខ្លាំងទៅកាន់ហ្វែនៗ ប្រហែលជាអ្នកគាំទ្រនាំគ្នាទិញតាមអស់ស្តុកហើយមើលទៅ។
ចុងក្រោយ កញ្ញា “Ploi Horwang” តារ៉ាល្បីលេខមួយរឿង​ Street Fashion លើកនេះនាងក៏មិនធ្វើអោយហ្វែនស្ត្រីតហ្វាសសិនខកចិត្តដែល នាងបាន Match ឈុត Diorcruise មួយដែលមើលទៅងាយស្រួលពាក់បែបសប្បាយៗតែនៅមានស្តាយ៍ជា Idols ។

អត្ថបទដោយ៖ ចាន់សា