បន្ទាប់ពីមានការប្ដឹងប្ដល់របស់ជនរងគ្រោះជាច្រើនរូបពាក់ព័ន្ធនឹងករណីឆបោករបស់អេបលក់ឥវ៉ាញ់អនឡាញមួយ តារាស្រីថៃ Esther Supreeleela និងមិត្តប្រុសរបស់នាង Ken Phupoom បានដឹកដៃគ្នាទៅបំភ្លឺក្ដីនៅប៉ុស្ដិ៍ប៉ូលីសដោយហេតុ Esther ជាអ្នកផ្សាយពាណិជ្ជកម្មឱ្យអេបលក់អនឡាញនោះ។ Esther បានបំភ្លឺថានាង និងម្ដាយរបស់នាងដែលជាអ្នកចាត់ការផ្ទាល់ មិនបានដឹងទៅលើរឿងឆបោករបស់ក្រុមហ៊ុនលក់ឥវ៉ាញ់អនឡាញនេះទេ។ នាងក៏មិនបានដឹងរឿងនេះរហូតដល់ពេលដែលនាងមានអារម្មណ៍មិនស្រួលព្រោះថាម្ដាយរបស់នាងមិនអាចដកប្រាក់ពីអេបនោះបាន ហើយក៏មិនអាចទាក់ទងទៅកាន់អ្នកចាត់ការក្រុមហ៊ុនបាន ។ នាងក៏បានបញ្ជាក់ទៀតថា បានធ្វើការបញ្ចប់កុងត្រាជាមួយក្រុមហ៊ុននោះមុនពេលកំណត់ផងដែរ ដោយសារតែមានជនរងគ្រោះ ជាច្រើនមកធ្វើការប្ដឹងតវ៉ា។
After Footer (Active) - damrei Mr1 Zone2