ជាតួឯកស្រីលំដាប់កំពូលម្នាក់ដែរ មិនស្មានថា Yaya ហ៊ានតែងខ្លួនបែបចឹងៗសោះ!

ប្រិយមិត្តជាច្រើនពិតជាបានស្គាល់គំពូលតារាសម្ដែងស្រីប្រចាំប្រទេសថៃ នាង Yaya Urassaya តារាសម្ដែងស្រីមួយរូបដែលរូបសម្រស់ស្រស់ស្អាត និងមានទេពកោសល្យក្នុងការសម្ដែង ហើយថែមទាំងចេះច្រើភាសារទៀផង។

មុននេះបន្តិច តារាសម្តែងស្រីដ៏ល្បីឈ្មោះនាង Yaya បានធ្វើឲ្យទស្សនិកជនភ្ញាក់ផ្អើលយ៉ាងខ្លាំង ដោយសារពីមុនមកធា្លប់តែឃើញតារាសម្ដែងស្រីរូបនេះតែងខ្លួនស្អាតសុភាព ប៉ុន្តែក្រោយពីបានឃើញនាងបង្ហោះរូបថត ២ សន្លឹកនៅលើបណ្តាញសង្គមដោយចាក់សាក់ ព្រមទាំងចោះក្រវិលច្រមុះ ប្រៀបដូចជាក្មេងពាល។

ទោះបីជាតារាស្រីរូបនេះ មិនបានបញ្ជាក់ថា ខ្លួនតុបតែងបែបនេះ ក្នុងឱកាសអ្វីក៏ពិតមែន ប៉ុន្តែទស្សនិកជនគិតថា វាគឺជាការសម្តែងប្លែកមួយដែលទស្សនិកជនមិនដែលធ្លាប់បានឃើញពីមុនមក ហើយវាក៏ជាកាដូថ្មីមួយរបស់ Yaya ជូនទៅកាន់ទស្សនិកជនផងដែរ។ ចង់ដឹងថា ការតុបតែងខ្លួនរបស់ Yaya លើកនេះបែ្លកជាងសព្វដងយ៉ាងណានោះ សូមធ្វើការទស្សនារូបថតនៅខាងក្រោមទាំងអស់គ្នា៕