អីយ៉ាស្រស់ស្អាតមែនទែន!! តើកូនកម្លោះរបស់ Aom ជានរណា?

តារាស្រីតូចច្រលឹងមិនចេះចាស់ Aom Sushar​ បានបង្ហោះរូបរបស់ខ្លួនក្នុងឈុតកូនក្រមុំ ដែលនាំឱ្យប្រិយមិត្តអត់មិនបានធ្វើការកោតសសើរទៅលើសម្រស់របស់នាង ព្រមទាំងខមមិនថា Aom ច្បាស់ជាកូនក្រមុំដែលស្អាតជាងគេបំផុតជាមិនខាន ។  ដោយជៀសវាងនូវការយល់ច្រលំថា Aom នឹងរៀបអាពាហ៍ពិពាហ៍ក្នុងពេលឆាប់ៗ នាងក៏បានបញ្ជាក់ប្រាប់ហ្វេនៗថា នេះគ្រាន់តែជាការថតផ្សាយពាណិជ្ជកម្មឱ្យទស្សនាវដ្ដី Bride ប៉ុណ្ណោះ ។

 នៅក្នុងនោះដែល គេក៏ឃើញមានតារាប្រុសដែលដើរតួជាកូនកម្លោះរបស់នាង គឺលោក Lee Thanat នេះឯង ដោយអ្នកទាំងពីរតែងមានការថតផ្សាយឃោសនាជាមួយគ្នាបន្ទាប់ពីការចាប់ដៃគូសម្ដែងក្នុងរឿង Roi Rak Raeng Kaen (Irresistible)  ។ ដោយសារតែឈុតឆាកផ្អែមល្ហែមនៅក្នុងរឿងនេះ ធ្វើឱ្យហ្វេនៗមានការរំភើបចិត្តនៅពេលដែលឃើញអាយដលរបស់ខ្លួនបានចាប់ដៃគូគ្នាជាកូនកម្លោះកូនក្រមុំ ម្ដងទៀតទោះជាគ្រាន់តែជាការថតផ្សាយពាណិជ្ជកម្មក៏ដោយ។​
After Footer (Active) - damrei Mr1 Zone2
អត្ថបទដោយ Eriya