“ប្តីល្អប្រចាំឆ្នាំ២០២២”!! Poh_natthawut បើប្រពន្ធស្អាតថ្នាក់ហ្នឹងនរណាគេមិនហួងហែង??

ម្តងទៀតហើយដែលតារ៉ាជើងចាស់លោក Poh_natthawut មើលទៅដូចជាមិនសូវពេញចិត្តជាខ្លាំងចំពោះហ្វាសសិនឈុតហែលទឹកខើចខ្លាំងរបស់ Aey_pornthip ដែលជាភរិយាបណ្តូលចិត្ត

រហូតដល់ថ្នាក់យកអ៊ីម៉ូជិរូបបេះដូងមកបិទបាំងភាពស៊ីចស៊ីរបស់ប្រពន្ធមុនពេលគាត់ផុសរូបគូរចូលក្នុង​ Instagram របស់គាត់ដែលគាត់តែងតែចូលទៅផុសអួតពីដំណើរកំសាន្តមាត់សមុទ្ររបស់គាត់អោយហ្វែនៗបានកំសាន្តអារម្មណ៍។

After Footer (Active) - damrei Mr1 Zone2

ហើយក្រៅពីឈុតហែលទឹក Poh_natthawut មិនអាចសម្រួលអារម្មណ៍ និងលាក់បាំងនូវចិត្តហួងហែងប្រពន្ធទុកក្នុងចិត្តរបស់ខ្លួនបាននោះឡើយ ដោយលោកគាត់តែងតែឆ្លៀតឳកាសត្អូញត្អែថាអោយ aey_pornthip តាមបណ្តាញសង្គមជាច្រើនតែម្តង ថាអោយទាំងរឿងដែលអោយថតរូបអោយ អោយលាបឡេអោយ និងរឿងប្តូរឈុតច្រើនក្តី ទំរាំចប់ដំណើរកំសាន្តបែបអ្នកលង់ប្រពន្ធខ្លាំងនេះ។

លោកបាននិយាយថា​ “ចូលចិត្តណាស់អាចឹង!!” ឯងវិញខំស្លៀកពាក់ឡើងជិត តែលោកស្រីកាន់តែចាស់ដៃទៅៗ ពីមួយថ្ងៃទៅមួយថ្ងៃ ឈុតហែលទឹកកាន់តែតូចទៅៗ មុនពេលមកលេងសមុទ្រក៏ត្រូវអត់ញ៉ាំបាយ អត់ញ៉ាំនំ មួយថ្ងៃៗគិតតែសាកឈុតនេះឈុតនោះ ដល់ពេលទៅដល់សមុទ្រពាក់ឈុតហែលទឹកតែមិនចុះលេងទឹកសោះគិតតែថតរូបៗៗៗៗៗៗ ថតរួច​ រើសរូបៗៗៗៗ រើសរូបរួច Editៗៗៗៗ ទំរាំ​Edit រួចបានផុសស៊ីពេលអស់កន្លះថ្ងៃបាត់។

តែចុងក្រោយគាត់បានសរុបថា ក៏ព្រោះស្រលាញ់នេះឯងបានគាត់រអ៊ូ #ព្រោះស្រលាញ់ទើបហួងហែង៕

អត្ថបទដោយយ៖ ចាន់សា