មិនចង់លា តែចាំបាច់ត្រូវលក់!! Newclear_hansa ប្រកាស់លក់ផ្ទះទាំងអាល័យ!

ស្រលាញ់ផ្ទះនេះខ្លាំងណាស់! Newclear_hansa នាំចូលមើលផ្ទះដ៏សែនស្កឹមស្ពៃដែលរកបានមកដោយកំលាំងកាយចិត្តផ្ទាល់ខ្លួនបន្ទាប់ពីឃ្លាតឆ្ងាយអស់រយៈពេលបីឆ្នាំ ហើយប្រាប់ថានាងកំពុងធ្វើចិត្តត្រៀមកែកុនទុកលក់

After Footer (Active) - damrei Mr1 Zone2

បន្ទាប់ពីនាងសម្រចចិត្តបញ្ចប់ទំនាក់ទំនងជាស្វាមីភរិយានឹងលោក “DJ Petcha” ហើយក៏បានសម្រេចចិត្តសាងសង់ផ្ទះថ្មីនៅក្បែរផ្ទះអតិតស្វាមីដើម្បីអាចចូលទៅមើលថែរក្សាកូនប្រុសសំនព្វចិត្តរបស់នាងឈ្មោះ “ថៃកា” អ្នកម្តាយកូនមួយដ៏សែនរឺងមាំមួយរូបនេះ បានបញ្ចេញរឿងដែលគួរអោយសោកស្តាយ និងស្លុតចិត្តមួយជាសាធារណៈថា នាងនឹងដាក់លក់ផ្ទះដំបូងដែលនាងទិញបានមកពីការខិតខំប្រឹងប្រែងធ្វើការងាររបស់នាង។​

ដោយ Newclear_hansa បានបង្ហោះរូបមុខផ្ទះដែលមើលទៅធំស្កឹមស្កៃហៃសូខ្លាំង ជាមួយហ្នឹងខែបសិនថា​ “អត់បានជួបគ្នា៣ឆ្នាំ ផ្ទះដំបូងរបស់ខ្ញុំនឹងត្រូវ​ Renovate ហើយដាក់លក់ហើយណា អ្នកណាចាប់អារម្មណ៍ប្រញាប់យកអោយបានមុខគេទៅ” បន្ទាប់មកទៀតនាងក៏បានផុសវីដេអូដែលមានប្រាប់ពីផ្ទះគ្រប់ជ្រុងជ្រោយ មុនពេលដែលនាងបានប្រាប់ពីអារម្មណ៍របស់នាងថា​ “មែនទែនទៅខ្ញុំស្រលាញ់ផ្ទះនេះខ្លាំងណាស់, All of my memories”

អត្ថបទដោយយ៖ ចាន់សា