ក្លាយជាអ្នកចម្លងមេរោគដោយមិនដឹងខ្លួន!!! SUSIROO កើតជម្ងឺកូវីដហើយចម្លងទៅកាន់តារ៉ាហៃសូ៣០នាក់ទៀតដោយមិនដឹងខ្លួន!
“ម៉ែតងគីមា៉” តួស្រីសំខាន់នៅក្នុងរឿង “បុព្វេសន្និវាស១” ឬឈ្មោះពិតកញ្ញា “ស៊ូស៊ី សុស៊ីរ៉ា” បានចម្លងមេរោគកូវីដ១៩ ទៅមិត្តភក្តិតារ៉ា និងក្រុមហៃសូនៅប្រទេសថៃចំនួន៣០នាក់ជាងដោយមិនដឹងខ្លួន។
ប្រាកដណាស់បំណាច់ឆ្នាំនរណាៗក៏ជប់លៀង ដើរលេង ខោនដោនជាមួយគ្រួសារនិងមិត្តភក្តិដូចគ្នាដែរ ហើយកញ្ញា “ស៊ូស៊ី សុស៊ីរ៉ា” តារ៉ាដើរម៉ូដនិងតារ៉ាសម្តែងដែលជាប់ឈ្មោះជាអ្នកចូលចិត្ត Party សប្បាយៗជាមួយមិត្តភក្តិបានទៅឆ្លងឆ្នាំថ្មីនៅឈៀងម៉ៃហើយក៏មានពត៌មានចេញមកថា ៖
“ស៊ូស៊ី បានដើរល្បាតទូរទាំងឈៀងមៃហើយបានរៀបចំកម្មវិធី Countdown ដែលមានមិត្តភក្តិនៅក្នុងវិស័យមានទាំងតារ៉ា សែឡឺប្រ៊ីធី ហៃសូទៅចូលរួមកម្មវិធីជាមួយនាង កន្លងផុតមិនបានយូរប៉ុន្មានផង “ស៊ូស៊ី សុស៊ីរ៉ា” ចាប់ផ្តើមធ្លាក់ខ្លួនឈឺហើយទៅត្រួតពិនិត្យនិងដឹងលទ្ធផលថានាងកើតជម្ងឺកូវីដ១៩ ធ្វើអោយតារ៉ាហៃសូដែលបានចូលរួមនាំគ្នាហែលក្បួនទៅតេស្តកូវិដ ហើយក្នុងចំនោមនោះមាន៣០នាក់ជាងបានឆ្លងមេរោគពីនាង។
“ស៊ូស៊ី សុស៊ីរ៉ា” មិនបានចេញមុខមកផុសឬ Update នៅលើ Account ផ្ទាល់ខ្លួនរបស់នាងអំពីពត៌មានដែលនាងកើតកូវីដ ឬប្រាប់ពីកន្លែងដែលនាងបានទៅអ្វីនោះឡើង នាងបានតែផុសនៅក្នុងស្តូរីជាភាសាអង់គ្លេងនិយាយអំពី សំណាងអាក្រក់នៃជីវិតដែលមានអ្នកចូលខមមិនលើកទឺកចិត្តជាច្រើន។ គ្រប់គ្នាកំពុងរងចាំដំណឹងពីនាងដើម្បីអាចសន្និដ្ឋានថាវាជាពត៌មានពិតឬគ្រាន់តែជាកាសន្មត់របស់អ្នកសារពត៌មាន៕
អត្ថបទដោយយ៖ ចាន់សា