ថាមែនមែន100% បងស្អាត !!!! Kim Soekjin ត្រូវបានគេបោះឆ្នោតអោយក្លាយជាបរុសស្អាតសង្ហារប្រចាំ សតវត្សទី 21!

សម្លេងឆ្នោតដល់ទៅ​ 91,65% ដែលសកលលោកយល់ឃើញថា BTS’s Jin ជាបុរសដែលសង្ហារជាងគេនៅលើពិភពលោក។ ប្រុសស្អាតដែលធ្វើអោយហែសធេក #Worldwide_handsome កើតមានឡើងនិងល្បីរន្ទឺពាស់ពេញបណ្តាញសង្គម។

Kim Soekjin ធ្លាប់ប្រាប់ទៅកាន់ Vogue ថាកន្លងមកគាត់តែងតែហៅខ្លួនឯងថា “បុរសសង្ហារសកលលោក” ដោយគ្រាន់តែគិតថាវាកប្លែងអាចធ្វើអោយអ្នកដែលបានលឺហើយអស់សំណើច និងរីករាយបាន។​ លោកដឹងច្បាស់ថានៅមានបុរសដែលស្អាត​ សង្ហារ និងបានសមត្ថភាពជាងលោកច្រើនណាស់ ប៉ុន្តែគាត់គ្រាន់តែខិតខំពង្រឹងនិងបញ្ចេញស្នាដៃដើម្បីអោយគាត់កា្លយទៅជាមនុស្សដែលល្អជាងមុនពីមួយថ្ងៃទៅមួយថ្ងៃ។

After Footer (Active) - damrei Mr1 Zone2

តារ៉ាចម្រៀងមួយរូបនេះបានប្រាប់ថាហេតុផលមួយដែលធ្វើអោយលោកឈានជើងដល់កំពូលតារ៉ាពិភពលោកនោះគឺ​ “ការដែលចេះបង្កើតភាពសប្បាយរីករាយ” គាត់គិតថាការកំសាន្តសប្បាយគឺជាចំនុចគ្រឹះដែលធ្វើអោយគ្រប់យ៉ាងអាចទៅរួចសម្រាប់គាត់ ហើយគាត់នឹងសម្រេចចិត្តមិនធ្វើអ្វីដែលគាត់យល់ឃើញថាវាមិនសប្បាយឡើយ។​

ការងាររបស់គាត់តែងតែលេខធ្លោរនិងផ្ទុះនៅលើសង្គមតារ៉ា ម៉ូឌែល និងសិល្បៈផ្សេងៗពីព្រោះគាត់ជាមនុស្សមានប្រជាប្រិយភាព សង្ហារ និងចូលចិត្តធ្វើអោយបរិយាកាសការងារល្អប្រសើរនិងសប្បាយជាងមុន។ មានទស្សនាវដ្តី និងអ្នកយកពត៌មានមិនតិចទេដែលសសេរអំពីភាពសង្ហាររបស់គាត់។

អត្ថបទដោយយ៖ ចាន់សា