តារ៉ាសម្តែងប្រុសថៃដ៏ល្បីល្បាញ “Jame jirayu” តែងតែបញ្ចេញទេពកោសល្យសិល្បៈសម្តែងរបស់គាត់នៅជាច្រើនរឿងដែលមិនថាត្រូវសម្តែងជាតួឯកប្រុសបែបកាច ស្លួត ស៊ឺប៊ឺ លេងសើចច្រើនឬកំប្លែងនោះទេ គាត់តែងតែធ្វើវាបានល្អជានិច្ចធ្វើអោយអ្នកមើលចូលតួតាម ទឹកភ្នែកតាមរហូត។
ស្នាដៃរឿងភាគថ្មីរបស់គាត់នៅលើកញ្ចក់ទូរទស្សន៍បុស្តិ៍លេខ៣ដែលទើបតែចប់មានចំណងជើងថា “กะรัตรัก” ឬ “We are alright” សម្តែងជាមួយកញ្ញា អែន ថងប្រ៉ាក់សុង ជាតួឯងស្រី បានធ្វើអោយគ្រប់គ្នារញ្ជួយចិត្តនឹងស្នេហាខុសវ័យរបស់តួអង្គទាំងពីរយ៉ាងជោគជ័យ។
ចាប់ផ្តើមពីម្សិលមិញមកដល់ពេលនេះ “Jame jirayu” ដូចជាកំពុងចង់បង្ហាញស្នាដៃអ្វីថ្មីមួយទៀតទៅកាន់អ្នកគាំទ្រដោយគាត់បានផុសរូបថតដ៏សែនសង្ហាររបស់គាត់ជាប់ៗគ្នាព្រមជាមួយសារមួយថា “JamesJiSeeMore : Photobook Preview” និងហាសថេក #JamesJiSeeMore #PhysicalAlbum ទំនងដូចជាគាត់បានធ្វើកំរងសៀវភៅដែលបង្ហាញពីភាពស្រស់សង្ហារគ្រប់ជ្រុងជ្រោយរបស់គាត់តែក៏មិនប្រាកដថាមែនឬក៏មិនមែន។ ហ្វែនៗនាំគ្នាខមមិនអោយ ជេមស៍ផុតសរូបបន្តទៀត ហើយក៏ចង់ដឹងពីសេចក្តីលំអិតអំពីការងារមួយនេះផងដែថាតើវានឹងចេញមកជាសៀវភៅឬក៏អ្វី?
អត្ថបទដោយយ៖ ចាន់សា