ប្រិយមិត្តណានៅចាំតួឯកស្រី Zhao Wei (ត្រចៀកកាំ) ដល់ល្បីឈ្មោះមួយរូបក្នុងរឿង “My Fair Princess” កាលពី២០ឆ្នាំជាងមុន?
កាលពីជំនាន់ឆ្នាំ ១៩៩៨ – ១៩៩៩ ប្រិយមិត្តជាច្រើនច្បាស់ជាធ្លាប់បានស្គាល់និងមើលរឿង “My Fair Princess” ដែលនាងបានដើរតួអង្គត្រចៀកកាំដ៏គួរអោយស្រឡាញ់ និងជាតួអង្គក្រមិចក្រមើមនៅក្នុងរឿងនេះ។
អ្នកនាង Zhao Wei (ត្រចៀកកាំ) បានកើតនៅថ្ងៃទី១២ ខែមីនា ឆ្នាំ១៩៧៦ នៅខេត្ត Wuhu ប្រទេសចិន ហើយនាងបានរៀបការជាមួយនឹងលោក Huang You Long កាលពីឆ្នាំ២០០៨។ មិនត្រឹមតែជាតារាចម្រៀង និងសម្តែងដ៏ល្បីឈ្មោះមួយរូបដែលមានកេរ្តិ៍ឈ្មោះល្បីល្បាញមួយរូប នាងក៏ជាអ្នកជំនួញដ៏ជោគជ័យមួយរូបផងដែរ ដោយការសហគ្នាជាមួយនឹងស្វាមីដែលជាអ្នកជំនួញស្រាប់រហូតក្លាយជាសេដ្ឋីប្រចាំប្រទេសចិនដែលមានទ្រព្យសម្បត្តិរាប់ពាន់លានដុល្លារ។
សម្រាប់មុខជំនួញរបស់អ្នកទាំងពីរមិនតិចមុខនោះទេ រួមទាំងផលិតផលថែរក្សាសម្រស់ ហាងពេជ្រ ហាងស្រាទំពាំងបាយជូរ និងហាងម៉ាក់ល្បីៗដូចជា Mercedes Benz, Versace, Dior, Zegna ហើយនាងក៏ជាអ្នកវិនិយោគទៅលើក្រុមហ៊ុនយក្ស Alibaba នៅឆ្នាំ២០១៤ផងដែរ៕