អ្នកដឹកនាំរឿងថៃល្បី ស៊ីឈ្នួលលាងចានដូរជាមួយបាយថ្ងៃត្រង់​!! កញ្ញា Anne Thongprasom​ លើកយករឿងរបស់ខ្លួនមកនិយាយម្តងទៀតទាំងទឹកភ្នែក!​

កុមារភាពរបស់ Anne Thongprasom គឺស៊ីឈ្នួលលាងចានអោយគ្រូដូរយកបាយថ្ងៃត្រង់។ នៅថ្ងៃទិវាកុមារជាតិថៃតារ៉ា តារាសម្តែងស្រីជើងចាស់ និងជាអ្នកដឹកនាំរឿងដ៏ល្បីមួយរូប កញ្ញា អែនថងប៉្រាក់សុង បានផុសរូបជាមួយលោកតានៅក្នុងបន្ទប់ចាស់មួយ ដើម្បីរំលឹកភាពជូរចត់របស់នាង។

គាត់បានផុសអធិប្បាយលើរូបនោះថា “ឃើញមុខចឹង បានទទួលអាហារូបករណ៍សិស្សល្អតែក្ររាល់ឆ្នាំណា” គេសម្រេចចិត្តអោយដោយមើលលើជញ្ជាំងផ្ទះដ៏ពុកផុយរបស់នាង! នៅក្នុងវ័យកុមាររបស់សេដ្ឋីនី អែន ថងប្រ៉ាក់សុង ចាត់ទុកថាលំបាកមិនតិចដែរ គាត់និទានរឿងពីកុមាររបស់គាត់ដោយគ្មានបិទបាំង ឬ ខ្មាសអៀនឡើយថា “កាលនៅរៀនបឋមនាងបានមួយថ្ងៃ ១០បាត ដោយត្រូវចាយថ្លៃឡានក្រុងទៅមកផង អត់គ្រប់លុយទិញនំញ៉ាំរហូតជួយលាងចានគេដើម្បីដូរជាមួយបាយថ្ងៃត្រង់ហ្វ្រី”។ចំណែកសំលៀកបំពាក់កូនសិស្សវិញមានថ្មីខ្លះ រងចាំអោយរដ្ឋាភិបាលចែកអោយខ្លះ សុំសំលៀកបំពាក់ចាស់ៗពីសិស្សច្បងខ្លះ បើស្បែកជើងវិញមានតែមួយគូទេចែកគ្នាពាក់ជាមួយយាយ ថ្ងៃណាអែនយកពាក់ ថ្ងៃនោះលោកយាយត្រូវដើរជើងទទេ ពេលឈឺក៏មិនមានលុយទៅពេទ្យទិញថ្នាំឬព្យាបាលដែរ មានត្រឹមទិញបាយញ៉ាំពីមួយថ្ងៃទៅមួយថ្ងៃ។​

គាត់គឺជាតារ៉ាដែលចាប់ផ្តើមពីចំនុចសូន្យមែន ហើយគាត់សាកសមនឹងទទួលបានភាពជោគជ័យដែលគាត់កំពុងមានរាល់ថ្ងៃនេះ​! ពីក្មេងលាងចាន មកជាសេដ្ឋីនីដោយសាវិស័យសិល្បៈ៕
អត្ថបទដោយយ៖ ចាន់សា