មើលមួយភ្លេត​ស្មាន​ថា ស៊ី​ន យូប៊ីន តាមពិត​ជាប្អូន​ស្រីនាង​សោះ​ មុ​ខមាត់ស្រដៀង​គ្នា​ ហើយ​ស្រស់ស្អាត​ដូច​តារាទៀត

ប្រិយមិត្តជាច្រើនប្រាកដជាបានជ្រាបហើយថា តារាសម្តែងស្រីកញ្ញា ស៊ីន យូប៊ីន បានសាងកេរ្តិ៍ឈ្មោះនៅលើវិថីសិល្បៈអស់ពេលជាច្រើនឆ្នាំ បច្ចុប្បន្ននាងក៏កាន់តែមានហាងឆេងខ្លួន គួរឲ្យកត់សម្គាល់ ស្របពេលដែលសមត្ថភាព ក៏ដូចជារូបសម្រស់របស់នាងអំណោយផលស្អាត។

យ៉ាងណាមិញ ឃើញរូបសម្រស់នាងស្អាតណាស់ទៅហើយ ពេលលេងខ្លួនសាមញ្ញ តែបើងាកទៅចាប់អារម្មណ៍មើលប្អូនស្រីបង្កើតរបស់នាងវិញ ពិតមិនសរសើរមិនបាននោះទេ ព្រោះមុខមាត់ពិតជាស្អាត គួរឲ្យស្រលាញ់ និងស្រដៀងគ្នាទៅនឹងនាងតែម្តងនៅពេលដែលថតជិតគ្នា។

តាមរយៈរូបភាពជាច្រើនរបស់នាង បានធ្វើឲ្យបណ្តាអ្នកគាំទ្រជាច្រើនបាននាំគ្នាធ្វើការសរសើរដល់ប្អូនស្រីនាងគ្រប់គ្នា ដែលមានរូបសម្រស់ស្អាតមិនចាញ់បងស្រីដែលជាតារាប៉ុន្មាននោះទេ។ លើសពីនេះទៅទៀត សូម្បីតែអត្តចរិតរបស់អ្នកទាំង២មើលទៅក៏ស្រដៀងគ្នា បែបខ្ចូត គួរឲ្យស្រលាញ់។

ជាមួយគ្នានេះដែរ អ្នកគាំទ្រជាច្រើនសឹងតែមិនទាន់បានដឹងទេថា តារាស្រីរូបនេះនៅមានប្អូនស្រីបង្កើតម្នាក់ ដែលមានមុខមាត់យ៉ាងស្អាត និងគួរឲ្យស្រលាញ់ខ្លាំងយ៉ាងដូច្នោះ៕