បើនិយាយពីភាពជោគជ័យរបស់អ្នកស្រី ភីមរីផាយ ប្រហែលជាត្រូវនិយាយថាគាត់ជាអ្នកដែលមានភាពជោគជ័យបំផុត កូវីដធ្វើអីគាត់អត់បានទេ។ ឆ្នាំ២០២១ ឆ្នាំដែលស្ទើរតែគ្រប់គ្នាសម្រេចចិត្តបិទអាជីវកម្ម ខាតទុន គ្មានភ្ញៀវ ប៉ុន្តែម៉ែ ភីមរបស់យើងបែរជាប្រកាស់បើកឃ្លាំងទំនិញរបស់គាត់ដែលមានតម្លៃដល់ទៅជាង 1000 លានដុល្លាទៅវិញ។
នរណាៗក៏ស្គាល់គាត់ដែលជាពិសេសក្នុងសង្គមអ្នកធ្វើធុរកិច្ច និងអ្នកលក់អនឡាញ ពីព្រោះ Pimrypie ចាប់ផ្តើមមានកេរ្តិ៍ឈ្មោះដំបូងក្នុងនាមជាអ្នកលក់អនឡាញដែលមានប្រជាប្រិយភាព និងមានភ្ញៀវយ៉ាងច្រើនសន្ធឹកសន្ធាប់ ហើយបន្ទាប់មកទៀតគាត់ចាប់ផ្តើមធ្វើអាជីពជាតារ៉ាចម្រៀង និង ជា Youtuber។
គាត់ធ្លាប់ចែករំលែកជីវិតរបស់គាត់នៅតាមខ្លីបវីដេអូសប្បុរសធម៌របស់គាត់ថា “គាត់មិនមែនមានមកពីកំណើតនោះទេ គាត់ចាប់ផ្តើមអាជីពជាអ្នកលក់របស់គាត់ដោយមានប្រាក់តិចតួចបំផុត ត្រូវគេបោកផង គេជេផងជាច្រើនលើកជាច្រើនសារ”។
ឧត្តមគតិនៃភាពជោគជ័យរបស់គាត់គឺ “ធ្វើអោយអស់ពីចិត្ត – មានន័យថាត្រូវចាប់ផ្តើមធ្វើភ្លាមៗសាកហើយសាកទៀតរហូតបានលទ្ធផលកុំរងចាំយូរពេក”, “យើងជាអ្នកលក់ភាពស្មោះត្រង់ចំពោះភ្ញៀវជារឿងសំខាន់ – របស់ល្អ ឬមិនល្អយ៉ាងណាយើងត្រូវប្រាប់ភ្ញៀវរបស់យើងត្រង់ៗនិងយ៉ាងច្បាស់ចឹងភ្ញៀវណាក៏ស្រលាញយើងដែរ”, “ប្រើបេះដូងក្នុងការធ្វើការ – ក្បួនខ្នាតច្រើនពេកមិនបានជួយអោយគាត់ជោគជ័យទេ បើចិត្តយើងគិតថាទៅរួចយ៉ាងណាវាក៏ទៅរួច មានក្បួនរបៀបច្រើននាំតែខាតពេល កុំគិតយូរពេកអី”, “ត្រូវចេះចែករំលេក – ភ្ញៀវជួយទិញយើង យើងគួរធ្វើអោយភ្ញៀវវិញ អាចជារបស់ថែម សេវាកម្មដែលល្អក៏ថាបាន កុំភ្លេចគុណភ្ញៀវ” ។
គាត់ចង់លើកទឺកចិត្តអ្នកចង់លក់អនឡាញទាំងអស់អោយចាប់ផ្តើមធ្វើពេលនេះទៅព្រោះភាពជោគជ័យកំពុងរង់ចាំ៕
អត្ថបទដោយយ៖ ចាន់សា