បើចង់ក្បត់ទៅរៀនរត់អោយលឿនជាងគ្រាប់កាំភ្លើងសិនចាំធ្វើ!!! New_wongsakorn​គិតម៉េចទៅពេលមិត្តស្រីនិយាយដូចនេះ!

គូស្នេហ៍គូរតារ៉ាៗដែលសាងស្នេហាជាមួយគ្នាបាន ៨ ឆ្នាំបានចេញពត៌មានដែលធ្វើអោយគ្រប់គ្នាផ្ទុះសំណើចដោយ តារ៉ាស្រី now_tisanart បាននិយាយទៅកាន់ New_wongsakorn​ ថា​ “បើបងចង់គិតក្បត់ចិត្តអូន បងទៅរៀនរត់អោយលឿនជាងគ្រាប់កាំភ្លើងសិនទៅ” ផ្អើលហ្មងមិនដឹងថាកំប្លែងឬគំរាមទេលោកអើយ!!

ចាប់ផ្តើមស្នេហាដោយការស្អប់តែក៏ស្រលាញ់គ្នាបានយូរណាស់សម្រាប់គូលោក New_wongsakorn និង now_tisanart ​មួយគូនេះ ដោយតារ៉ាប្រុសរបស់យើងតាមយកទាល់តែបាន។ ពួកគាត់តែងតែមានដំណើរកំសាន្ត និង Date ដើម្បីបន្ថែមភាពផ្អែមល្អែមអោយស្នហារហូត ទោះបីជាពេលខ្លះកើតមានដ្រាម៉ាខ្លះក៏ពួកគាត់មិនដែលលែងដៃគ្នាឡើយ ដែលធ្វើអោយមិត្តភក្តិតារ៉ាៗ និងហ្វែនៗច្រណែនខ្លាំង។

តែផ្អែមឬអ្វីឥឡូវនេះ ហាសហា New_wongsakorn​ គិតម៉េចវិញចឹង គួរលួងដោយវិធីណានេះ ខួប​ Anniversary ខែក្រោយនេះទិញអីអោយល្អណោះ បើមិត្តស្រីបានប្រាប់ពីសេចក្តីហួងហែងដាក់ខ្លួនបែបនេះ។

អត្ថបទដោយយ៖ ចាន់សា