Dj_matoom សម្រេចតបស្នងសងគុណមាតាបិតា និងរៀនសូត្រពីផ្លូវព្រះធម៌!!

#dj_matoom បានចូលពីធីបួសនាគថ្ងៃនេះនៅវត្ត “ពោធិមាស” ក្នុងពេលជិតដល់ថ្ងៃកំណើតដើម្បីសិក្សាពីព្រះធម៌ ចិត្តស្ងប់ និងសងគុណអ្នកមានគុណទាំងពីររយៈពេលចាប់ពីរ១៥ថ្ងៃឡើងទៅ ដោយមានឆាយ៉ាជាអ្នកមានបញ្ញាដែលភ្លឺស្វាង។

ពិធីបំបួសនាគរបស់គាត់ត្រូវបានរៀបចំឡើងបែបងាយៗគ្នាឯង មានតែមនុស្សក្នុងក្រុមគ្រួសា និងបងស្រីជិតស្និតក្នុងវិស័យសិល្បៈ អ្នកនាង Ning Panida តែប៉ុន្នោះ ដោយសារស្ថានភាពរីករាលដាលនៃជម្ងឺកូវីដនៅប្រទេសថៃត្រឡប់មកសុះសាយខ្លាំងម្តងទៀត DJ_matoom បានសម្រេចចិត្ត​និងផុសប្រកាសអំពីការលុបចោលការអញ្ជើញចូលរួមកម្មវិធីទាំងអស់ព្រោះបារម្មណ៍ពីសុវត្ថិភាពរស់គ្រប់គ្នា។

មុនដល់ថ្ងៃបួស ឌីជេ ម៉ាក់ត៊ូមបានដើរធ្វើសក្ការសុំខម៉ាទោស និងការជូនជាកម្រងផ្កាទៅដល់បណ្តាលអ្នកមានគុណ អ្នកគ្រប់គ្រង និងអ្នកចាស់ទុំក្នុងវិស័យសិល្បៈគ្រប់គ្នា។

អត្ថបទដោយយ៖ ចាន់សា