បន្ទាប់ពីមានការកើនឡើងនូវប្រជាប្រិយភាពរបស់តារាដែលទើបនឹងរះថ្មីមួយចំនួន ពួកគេក៏បានផ្លាស់ប្ដូរតំណែងពីតួរងមកតួឯកក្នុងរយៈពេលមួយប្រព្រិចភ្នែកសោះ។ ស្ថានីយ៍ទូរទស្សន៍ប៉ុស្ដិ៍លេខ៣ ដែលជាប៉ុស្ដ៍ដែលល្បីប្រចាំប្រទេសថៃ និងជាបណ្ដុំទៅដោយតារាល្បីៗ ជាច្រើន នៅក្នុងនោះដែលយើងឃើញមានតារាវ័យក្មេងៗមួយចំនួនដែលទើបនឹងប្រឡូកវិស័យសិល្បៈ ប៉ុន្តែត្រូវបានហ្វេនៗ និងទស្សនិកជនគាំទ្រយ៉ាងខ្លាំងដោយសារតែភាពសង្ហា និងការប៉ិនប្រសព្វខាងសម្ដែង របស់ពួកគេ។
១. Pon Nawasch តារាប្រុសសង្ហាដែលធ្លាប់តែដើរតួរងរហូតមក តែត្រូវបានគេគាំទ្រច្រើនសណ្ឋឹកសណ្ឋាប់ខ្លាំងនៅក្នុងរឿង Tra Barb See Chompoo ហើយក្នុងពេលនេះ Pon កំពុងតែសម្ដែងរឿងថ្មីដែលមានចំណងជើងថា Devil in Law ជាមួយ Nychaa Nuttanicha។
២.Krating Khunnarong
តារាដែលចូលប្រលូកសិល្បៈតាំងពី២០១៥មកម្លេះ គ្រាន់តែបានដើរតួរងមករហូត។ ក្រោយមកទើបបានទស្សនិកស្រលាញ់ពេញចិត្ត នៅក្នុងរឿង Praomook និង រឿង Keun Ruk Salub Chata។ ឥលូវនេះ Krating បានក្លាយជាតួឯកនៅក្នុងរឿងថ្មីដល់ទៅ២ គឺរឿងSarb Sorn Ruk Aye និង Khoi Hug Jao។
៣.August Vachiravit តារាក្មេងពូកែលេងទឹកមុខ មានឱកាសបញ្ចេញទេពកោសល្យសម្ដែងរបស់ខ្លួនក្នុងរឿង Krong Karm ដែលជារឿងល្បីខ្ទរខ្ទាពេញប្រទេស ទើបធ្វើឱ្យ August បានក្លាយជាតួឯឝក្នុងរឿងល្បី Mae Krua Kon Mai ។