រឿង Now We Are Breaking Up ដែលសម្ដែងដោយតារាស្រីល្បីជើងចាស់ Song Hye Kyo និង Jang Ki Yong តារាសម្ដែងក្មេងល្ហក់បានបញ្ចប់ដោយមានអត្រាមើលខ្ពស់ជាងគេបង្អស់ក្នុងចំណោមរឿងដែលបានចាក់ផ្សាយនៅម៉ោងតែមួយ។ មិនតែប៉ុណ្ណោះ មានហ្វេនជាច្រើនរូបទាំងក្នុងនិងក្រៅប្រទេសចាប់អារម្មណ៍នឹងរឿងរ៉ាវ ស្នេហាប្រុសក្មេងស្រីចាស់ ដែលកំពុងតែពេញនិយមបច្ចុប្បន្ន។ ជាងនេះទៅទៀតនោះ គ្រប់ភាគនីមួយៗ សុទ្ធតែមានឈុតឆាកក្ដៅគគុក ផ្អែមល្ហែម ឌឺដងផ្លែផ្កាដ៏គួរឱ្យចាប់អារម្មណ៍ ថែមទៀតផង។
After Footer (Active) - damrei Mr1 Zone2