បងស្រីមុំយំបានសម្រេច!!! ទីបំផុតលោក គឹម សីហា Surprise ប្រពន្ធរបស់គាត់បានសម្រេច មិនមែន១ មិនមែន២ ប៉ុន្តែ ៣ ផ្ទួនគ្នា!
អ្នកនាង គង់ ចាន់ស្រីមុំ និងលោក គឹម សីហា បានសាងស្នេហ៍ជាមួយគ្នាជាយូរមកហើយ គូគាត់ជាគូតារ៉ាយិនស៊ិនដែលចាប់ដៃសាងជីវិតគូជាមួយគ្នារហូតចូលពិធីមង្គលការ និងបានកូនស្រីដ៏សែនខ្យូតមួយរូបគឺអូន “Momo”។
ម្សិលមិញនេះជាថ្ងៃគម្រប់ខួប ១៤ ឆ្នាំនៃស្នេហារបស់គាត់ ដោយក្នុងនោះលោកសីហាចង់ធ្វើរបស់មួយជូនប្រពន្ធសំលាញ់របស់គាត់ លើកនេះគាត់ចង់ Surprise អោយបានសម្រេចទោះបីជា ដប់ឆ្នាំជាងមកហើយដែលគាត់មិនដែលធ្វើបាន។ ពួកគាត់មិនគ្រាន់តែសាងភាពរ៉ូមែនទិកជាមួយគ្នាក្នុងថ្ងៃពិសេសនោះទេ គាត់ចង់អោយហ្វែនៗរបស់គាត់បានរំភើបនិងសប្បាយចិត្តជាមួយគាត់ដែរ ដោយលោក សីហា បានអាត់ជាវីដេអូនិងចែករំលែកនៅលើ IG និង បណ្តាញសង្គមផ្សេងៗទៀត….
ដូចដែលបានតាំងចិត្តធ្វើអោយប្រពន្ធ Surprise លោកសីហាបានខិតខំប្រឹងប្រែងឆ្នៃប្រឌិតធ្វើ show និងកាដូជូនប្រពន្ធរបស់គាត់ដែលធ្វើអោយអ្នកនាង។ ហើយលទ្ធផលគឺ “Yes! សម្រេច” អ្នកនាកគង់ ចាន់ស្រីមុំ រំភើបមិនអាចទប់ទឹកភ្នែកបានទេ ព្រោះអ្វីដែលគាត់បានរៀបចំគឺពិសេសខ្លាំង មានទាំងរាំអោយប្រពន្ធមើល អញ្ជើញក្រុមគ្រួសារនិងហនុមានមក Surprise ជូនកាដូរធំជាឡានថែមទៀត!! គឺថាច្រណែនបងស្រីខ្លាំងណាស !
អត្ថបទដោយយ៖ ចាន់សា