សុំប្អូនអោយ MoMo !! បន្ទាប់ពីទំលាយប្រវត្តិស្នេហ៍ជូរចត់ធ្លាប់ធ្វើមិនល្អដាក់ភរិយា បងសីហា សុំកូនមួយទៀតពីបងស្រីមុំ!
អ្នកទាំងពីរទើបតែឆ្លងខួបគម្រប់ ១៤ នៃការ Date ស្រលាញ់គ្នាដំបូងហើយ ក្នុងនោះមានការសារភាពកំហុសជាសាធារណៈ ធ្វើអោយអ្នកទាំងពីរនាក់មានទឺកភ្នែកដែលកើតចេញពីក្តីស្រលាញ់ បងសីហា ក៏បានឆ្លៀតដាក់អោយហើយ “បងចង់បានប្អូនអោយម៉ូម៉ូ” ចាំមើលថាបងស្រីមុំ អនុម័តឬទេ?
ក្នុងវីដេអូអ្នកទាំងពីរនិយាយពីរឿងដែលធ្លាប់បែកគ្នាព្រោះបងសីហារាលរែកចិត្តធ្វើអោយបងស្រីមុំយំ ហើយសម្រេចចិត្តអោយបងសីហាទៅរើសយកអ្វីដែលគាត់ចង់បានកាលហ្នឹង។ ក្រោយមកគាត់ក៏បានអភ័យទោសអោយអតីតមិត្តប្រុសដោយព្រោះចិត្តស្រលាញ់និងស្តាយរាល់អនុស្សាវរិយ៍ដែលធ្លាប់សាងជាមួយគ្នា។ កុំតែបានការអភ័យទោសថ្ងៃនោះយើងប្រហែលមិនមានឃើញអូនម៉ូៗដ៏គួរអោយស្រលាញ់ថ្ងៃនេះឡើយ។
មិនទាន់ចប់ទេ ចាត់ទុកជាការឆ្លៀតឳកាសប្រកបដោយជំនាញតែម្តងហើយបងសីហា សុំជាលក្ខណៈយកអ្នកទស្សនាលើសពី 9K មកធ្វើជាសាក្សី (គួរអោយស្រលាញ់ខ្លាំង)។ គាត់បានធ្វើ Show Suprise សារភាពចិត្តដែលស្រលាញ់ ជូនកាដូរ តែដែលភ្ញាក់ផ្អើលនោះគឺឆ្លៀតសុំកូនមួយទៀតពីបងស្រីមុំ ហាសហា…ហ្វែនៗនាំគ្នាចូលខមមិនជាច្រើនកោតសសើរពីស្នេហាដែលចេះអភ័យទោសហើយចាប់ផ្តើមសាជាថ្មី ហើយក៏សង្ឃឹមយ៉ាងខ្លាំងថាអូនម៉ូម៉ូនឹងមានប្អូនឆាប់ៗ !!
អត្ថបទដោយយ៖ ចាន់សា