មកហើយៗ!! Susiroo ចេញមុខការពារខ្លួនឯងជាលើកដំបូងបន្ទាប់ពីមានពត៌មានថានាងជាអ្នកដើរចែកចាយ Covidឥ19 អោយអ្នកខេត្តឈៀងម៉ៃ!

សូមអធិប្បាយពីការពិត “Susiroo”​ ចេញមុខការពារខ្លួនឯងបន្ទាប់ពីមានពត៌មានថាផ្ទុកមេរិគកូវីដហើយដើរចម្លងគេឯងធ្វើអោយខេត្តឈៀងម៉ៃក្លាយជាខេត្តដែលមានករណីផ្ទុះកូវីដ១៩ជាគំហុក ដោយគាត់បានប្រាប់ថាគាត់ពុំបានដឹងថាខ្លួនឯងមានផ្ទុកមេរោគព្រមទាំងបានផុសជាតារាងកន្លែងដែលនាងនឹងមិត្តភក្តិបានទៅកំឡុងពេលនោះ។

ថ្ងៃម្សិលមិញនេះ(ថ្ងៃទី៩ខែមករា)នាងបានចេញមុខមកផុសជាសារប្រាប់ពីរឿងពិតដែលបានកើតឡើងដោយព្រមទទួលស្គាល់ថាខ្លួនបានឆ្លងជម្ងឺកូវីដ១៩មែន ប៉ុន្តែវាមិនមែនដូចដែលពត៌មានបានចុះនោះទេ​ មុនពេលឆ្នាំថ្មីនាងមិនបានដឹងថាខ្លួនឯងបានឆ្លងនោះទេ ហើយសម្រាប់ដំណើរកំសាន្ត Countdown នាងនិងមិត្តភក្តិទាំងអស់ក៏បាននាំគ្នាធ្វើតេស្ត ATK ព្រមទាំងលទ្ធផលអវិជ្ជមានគ្រប់គ្នាមុនពេលទៅ ហើយព្រឹកថ្ងៃទី៦ទើបបានដឹងថាខ្លួនឯងផ្ទុកមេរោគតែមិនធ្ងន់ធ្ងរពេទ្យអោយសម្រាកព្យាបាលនៅផ្ទះខ្លួនឯងរយៈពេល ១០ថ្ងៃ។

លើកនេះ”Susiroo”​ក៏បានចុះយ៉ាងច្បាស់ពីពេលវេលានិងទីកន្លែងដែលនាងបានទៅ ព្រមជាមួយសារថា “សូមអញ្ជើញបណ្តាលអ្នកយកពត៌មាន អ្នកសសេរពត៌មានទាំងអស់ដែលបានសសេរពីខ្ញុំចូលមកមើល ហើយគួរដឹងថាពត៌មានដែលអ្នកបានសសេរថាខ្ញុំកើតកូវិដហើយដើរចំលងគេឯងនោះវាមិនមែនជារឿងពិតទេ ខ្ញុំបានពិនិត្យមុនពេលដើរលេងបានលទ្ធផលអវិជ្ជមានហើយទើបទៅ តែយ៉ាងណាក៏ដោយ ខ្ញុំដឹងថាអ្នកទាំងអស់គ្នាចុះពត៌មានក្នុងចេតនាបារម្មណ៍ពីសង្គមជាពិសេសបងប្អូននៅឈៀងម៉ៃខ្ញុំមិនថាអ្វីទេតែសូមចូលកែរពត៌មានខ្លះៗដែលធ្វើអោយខ្ញុំខាតបង់ផង”។

អត្ថបទដោយយ៖ ចាន់សា