តារាស្រីរូបស្រស់កាត់អង់គ្លេស Bella Ranee និងអ្នកចាត់ការរបស់ខ្លួនបានថតវីឌីអូបង្ហោះនៅក្នុង Channel Youtube មានឈ្មោះថា Ploy and Bell ដែលក្នុងនោះអ្នកទាំងពីរបានធ្វើការបើកកកាយរឿងជាច្រើនដែលធ្លាប់ឆ្លងកាត់មកជាមួយគ្នា។
ក្នុងនោះដែរ អ្នកទាំងពីរក៏បានលើករឿងរ៉ាវហួសចិត្តមួយចំនួន ដោយមិននឹកស្មានដល់ទាល់តែសោះ ដូចជារឿងត្រូវគេបោកឱ្យទៅឈៀងម៉ៃចូលរួមកម្មវិធីតាំងពិព័រណ៍ទាំងដែលនោះគ្រាន់តែជាការឆបោក។ នៅពេលដែលBella ខំរៀបចំខ្លួនស្អាតបាតហើយ ធ្វើដំណើរយ៉ាងយូរទៅដល់ទីតាំងកម្មវិធីបែជាពុំមានអ្វីទាល់តែសោះសូម្បីតែមនុស្សក៏គ្មាន។ Bella ក៏បានលើកឡើងថានេះហើយជាមេរៀនចងចាំចំពោះតារាថ្មីៗ។