រូបគូអត់សូវមានទេ មានតែរូបគ្រួសារ!! ហៅថាច្បាស់លាស់អត់ប៉ណ្ណឹង?​

មិនសូវផ្តោតលើរូបគូរ តែផ្តោតលើរូបជួបជុំគ្រួសារវិញ! “Bow Maylada” ចូលរួមពីធីខួបកំណើតម្តាយរបស់ “Alek Teeradetch”​ជាលក្ខណៈគ្រួសារយ៉ាងកក់ក្តៅ មិនប្រាប់ក៏ដឹងថាស្នេហារបស់ពួកគាត់ទាំងពីរចាប់ផ្តើមចេញជារូបរាងបណ្តើរៗហើយ សម្រាប់គូតួរឯកស្រីតួឯកប្រុសមួយគូនេះពីព្រោះចាប់ផ្តើមឃើញមានពេលល្អៗ ផ្អែមល្អែមជាមួយគ្នាជារឿយៗហើយ។

ចុងក្រោយនៅថ្ងៃទី​៨ខែមករានេះជាថ្ងៃកំណើតម្តាយរបស់លោក “Alek Teeradetch”​ ដែលបានរៀបចំពីធីលក្ខណៈតូចតាចជាមួយសាច់ញាតិហើយប្រាកដណាស់ថាភ្ញៀវម្នាក់ដែលសំខាន់របស់អាឡេកគឺ “bow_maylada” និងម៉ាក់របស់នាង ដែលបានមកចូលរួមជូនពរនៅក្នុងកម្មវិធីផ្ទាល់។

លោក Alek Teeradetch បានផុសរូបខ្លួនកាលពីក្មេងនៅក្នុងអ៊ិនស្ត្រាក្រាមរបស់ខ្លួនព្រមជាមួយសារថា រីករាយថ្ងៃកំណើតម៉ាក់ ហើយរីករាយថ្ងៃនៃកុមារថៃ។ ចំណែក bow_maylada ក៏បានផុសរូបកម្មវិធីខួបកំណើតម៉ាករបស់អាឡេកនិងបានសសេរថា “ខួបរបស់ម៉ាក់”​ហើយ អាឡេកបានចូលខមមិនជាអិម៉ូជិញញឺមក្នុងផុសរបស់នាង

ឃើញចឹងហ្វែនខ្លាប់នាំគ្នាចូលខមមិនជូនពរម្តាយរបស់អាឡេក ហើយលួចបង្អាប់គូរបស់គេតិចៗថា ​”ហេតុតាគេ អត់សូវមានរូបគូរទេ ចេញមករូបគ្រួសាររួមតែម្តង”, “ហៅសុទ្ធតែម៉ាក់ មាយហ្គតគួរអោយស្រលាញ់ណាស់”, “រីករាយថ្ងៃគ្រួសាធំ”។

អត្ថបទដោយយ៖ ចាន់សា