ថ្មីៗនេះខាងហ្វេនបានចាប់អារម្មណ៍នឹងសម្ដីសេដៗ និងប្លែកៗរបស់ Punch Worakan រហូតដល់ម្ចាស់ខ្លួនបានប្រកាសថា នាងបានលែងលះជាមួយស្វាមីដែលជាម្ចាស់ជំនួញវ័យក្មេង ក្រោយពីបាននៅជាមួយគ្នាអស់រយៈពេល៦ឆ្នាំ។
ហ្វេនៗមានការភ្ញាក់ផ្អើលជាខ្លាំង ដោយសារ Punch និងអតីតស្វាមីផុសរូបស្វីតៗ ហើយមានភាពស្អិតរមួតនឹងគ្នារហូតមក។ ទោះជាយ៉ាងណាក៏ហ្វេនរបស់ Punch ព្យាយាមផ្ដល់កម្លាំងចិត្តដល់ Punch តាមរយៈជាសារ និងខមមិននៅក្នុងIG របស់នាង។ តាមរយៈ Punch មូលហេតុក្នុងការលែងលះរបស់អ្នកទាំងពីរបណ្ដាលមកពីការមិនត្រូវគ្នា ហើយចេះតែឈ្លោះប្រកែកគ្នាមិនចេះចប់មិនចេះហើយ។
អត្ថបទដោយ៖ Eriya