គ្រាន់តែលែងលះគ្នាអស់រាប់សិបលានដុល្លា! ព្រះនាង Haya អតីតភរិយារបស់អ្នកដឹកនាំឌូបៃក្លាយជាមហាសេដ្ឋីបន្ទាប់ពីលែងលះ!
ព្រះនាង Haya Bint Hussein ដែលជាកូនព្រះមហាក្សត្រ Hussein ប្រទេសជដេន បានរត់គេចពីស្វាមីរបស់ខ្លួន ដែលជាអ្នកដឹកនាំប្រទេសឌូបៃ Sheikh Mohammed ជាមួយកូនរបស់នាងទាំងពីររូបមកកាន់ប្រទេសអង់គ្លេស។
ដោយហេតុតែមានការចាប់ជំរឹតនឹងគម្រាមគំហែងជាច្រើនលើកជាច្រើនសារដែលធ្វើឱ្យព្រះនាងHaya រត់គេចពីអតីតស្វាមីគ្រប់ទីកន្លែង ហើយក៏ដាច់ចិត្តប្ដឹងទាមទារសំណងរាប់សិបលានដុល្លា។
ជាចុងក្រោយ តុលាការប្រទេសអង់គ្លេសសម្រេចក្ដីដោយចេញដីការឱ្យអ្នកដឹកនាំឌូបៃសងសំណងជំងឺចិត្តចំនួនរហូតដល់ 728លានដុល្លា ព្រមទាំងបង់អាហារកាតព្វកិច្ចដល់កូនទាំងពីររបស់ពួកគេថែមទៀតផង។