ពីអ្នកលក់នំតាមផ្លូវមកជាតារ៉ាចម្រៀង! អូលិវអ្នកលក់នំ Sexy ត្រូវបានផលិតកម្មហៅអោយមកធ្វើជាតារ៉ាចម្រៀង!

ក្រុមអ្នកសាពត៌មានបានរាយការណ៍ថា “កញ្ញា អូលិវ” ជាអ្នកលក់នំតាមផ្លូវដែលល្បីល្បាញពីព្រោះភាពស៊ីចស៊ី ប្រាប់ថាឥឡូវនេះនាងបានមកអាត់សំលេងនៅផលិតកម្ម “Mai ThorngKham” នាងសប្បាយចិត្តខ្លាំងណាស់ដែលបានក្លាយជាតារ៉ាចម្រៀង វាជាអាជីពដែលនាងមិនដែលស្រម៉ៃដល់សោះ។

ពេលនេះបទចម្រៀងដំបូងរបស់នាង ចំណងជើង “Yak Juk” ចម្រៀងញាក់កន្ត្រាក់អារម្មណ៍ដំណើរការបានប្រហែល ៧០% ខាងផលិតកម្មកំពុងកាត់តបន្ថែមបន្ថយដើម្បីអោយគុណភាពចម្រៀងចេញមកល្អ។ នាងនឹងធ្វើវាអោយពិសេសបំផុតព្រោះសម្រាប់នាងផ្ទាល់សិល្បៈចម្រៀងគឺជាចំនូលចិត្ត ហើយវាគឺជាឳកាសសម្រាប់នាងដើម្បីទទួលបានបទពិសោធថ្មី។

“កញ្ញា អូលិវ” សុំផ្ញើរនំតូខ្យិវផង យ៉ាងណាៗនាងក៏មិនភ្លេចអាជីពលក់នំរបស់នាងឡើង ហើយក៏សូមផ្ញើរសមត្ថផលចម្រៀងដំបូងរបស់នាងផងដែរថាតើពិរោះរីទេ មានតារ៉ាល្បីរូបណាមកចូលរួមសម្តែងនៅក្នុង MV នាងបន្ថែមថាប្រហែលជានឹងមានចេញបទ “អ្នកលក់នំតូខ្យិវ” មួយទៀតបន្ទាប់ពីបទ “yak Juk” អ្នកទាំងអស់គ្នាអាចចូលតាមដាននិងផ្តល់កំលាំងចិត្តបានណា។
អាចនិយាយបានថាការតស៊ូ និងសេក្តីក្លាហានស្លៀកពាក់ស៊ិចស៊ីរបស់នាងបានធ្វើអោយអ្នកល្បីៗស្គាល់និងជួយអោយនាងអាចឈានទៅរកជោគជ័យបានមួយកំរិតទៀត៕
អត្ថបទដោយយ៖ ចាន់សា