Aum_patchrapa ជាឃ្វីនម្រាប់វិស័យសិល្បៈថៃ បើនិយាយពីតារាងការងារនិងរឿងភាគរបស់គាត់គឺថាកម្រាស់ក្រាស់ដូចសៀវភៅអីចឹង ជាអ្វីធ្វើអោយគ្រប់គ្នាចង់ដឹងថាមានរឿងអ្វីខ្លះឆ្នាំនេះ ហើយតើតួឯកប្រុសណាខ្លះដែលនឹងសម្តែងគូជាមួយគាត់ តែក៏ពុំទាន់បានចម្លើយឬដំណឹងច្បាស់លាស់នៅឡើយទេ។
ឥឡូវនេះយើងត្រឡប់មកនិយាយពីតារ៉ាសម្តែងប្រុសៗដែលបានល្បីល្បាញក្លាយជាតួឯងប្រចាំបុស្តិ៍បន្ទាប់ពីបានសម្តែងគូរជាមួយគាត់ “គាត់តែងតែធ្វើអោយពួកគេល្បីតាមគាត់” ចាប់ផ្តើមពី
1. Nadech Kugimiya
អាំបានចាប់គូថតឃោសនាជាមួយណាដេត ដែលកាលហ្នឹងណាដេតទើបតែចាប់ផ្តើមអាជីពជាសិល្បៈករដំបូងៗ ព.ស ២៥៥២ ជាការងារដំបូងរបស់ណាដេតមុនពេលបានចូលបុស្តិ៍លេខ៣ទៀត ហើយក៏ជាការងារដំបូងដែលធ្វើអោយគ្រប់គ្នាភ្ញាក់ផ្អើលថាក្មេងនេះមកពីណា ថតគូជាមួយអាំ ម៉េចក៏ស្អាតសង្ហាម្លេះ? ចប់ការងារនោះណាដេត Nadech Kugimiya បានក្លាយជាតួឯកប្រុសនិងល្បីល្បាញមកទល់សព្វថ្ងៃ។
2. Ken_phupoom
ជាតួឯកប្រុសមួយរូបទៀតដែលចាប់ផ្តើមភាពល្បីល្បាញព្រោះអាំ ក្នុងរឿងកុន “30กำลังแจ้ว”កាលពីឆ្នាំ 2554 ធ្វើអោយគ្រប់គ្នាចាប់អារម្មណ៍ចំពោះរូបគាត់កាន់តែច្រើន ហើយក្នុងឆ្នាំនោះ ken_phupoom ក៏ត្រូវបានគេជ្រើសរើសអោយក្លាយជាតួឯកប្រុសរបស់ CH3 ហើយបានសម្តែងរឿងជាច្រើន។
3.Paearak
ចាប់ផ្តើមជីវិតសិល្បៈរឿងដំបូងជាមួយ Aum_patchrapa ដែលធ្វើអោយគ្រប់គ្នាស្គាល់គាត់នឹងក្លាយជាអ្នកគាំទ្ររបស់គាត់។ Paearak ធ្លាប់អោយសម្ភាសន៍ថាខ្ញុំមានថ្ងៃនេះពីព្រោះបងអាំ។
អត្ថបទដោយយ៖ ចាន់សា