ឃើញស្និទ្ធស្មានតែនៅជាមួយគ្នាហើយ តាមពិតចឹងសោះ! ឆ្នាំថ្មី “bestkamsing” និង “tongtong_thestar12 ផ្លាស់ប្តូរលំដាប់ទំនាក់ទំនងស្នេហាហើយ!
“Best”អត់ខ្វល់ថាគេនិយាយថាម៉េច, tongtong_thestar12 បានរៀបចំឆាកសុំគ្នាធ្វើសង្សារជាផ្លូវការណ៍!
កាលកំឡុងពេលចូលឆ្នាំសកលកន្លងមកតុងតុបានធ្វើអោយ “bestkamsing” រំភើបនឹងពេញចិត្តជាខ្លាំងចំពោះ Suprise ដែលខ្លួនបានរៀបចំ។ អ្នកទាំងពីរបានផុសនៅក្នុងអ៊ីនស្ត្រាក្រាមរបស់ខ្លួនចែករំលែកនូវរឿងល្អៗនៃក្តីស្រលាញ់របស់ខ្លួនដោយ Best បានសសេរជាសារថា៖
“ក្លាយជាសង្សារនឹងគ្នាហើយ អូនអរគុណបងតុងតុង ស្អាតខ្លាំងណាស់ អូនស្រលាញ់ខ្លាំងណាស់ មិនដឹងថាត្រូវនិយាយអីទេក្រៅពីអរគុណ អរគុណអស់ពីពោះហ្មង លើលោកនេះគ្មានពាក្យថាយឺតពេល ឬលឿនពេកនោះទេ អរគុណដែលបានតាំងចិត្តធ្វើអោយអូន មិនថាទីកន្លែងឬពេលណាអូននៅតែស្រលាញ់បងណាសង្សារ”។
ចំណែកអ្នកក្រៅជាច្រើនទៀតយល់ឃើញថាប្លែក ព្រោះឃើញស្រលាញ់គ្នាយូរហើយទើបមកធ្វើការសុំជាសង្សារ? “bestkamsing”បានឆ្លើយតបជាមួយ “បុស្តិ៍កំសាន្តលេខ១” ថាកន្លងមកពួកគេក៏មានទំនាក់ទំនងជាមួយគ្នាដូចគេដូចឯង គ្រាន់តែតុងតុងមិនទាន់បានសុំធ្វើជាសង្សារផ្លូវការណ៍ ហើយខាងប្រុសចង់ធ្វើអោយសង្គមបានដឹងបានលឺថាកន្លងមកយើងទាំងពីរទាក់ទងគ្នាដោយមានចាស់ទុំទាំងសងខាងជាអ្នកគ្រប់គ្រងនិងផ្តល់ដំបូន្មាន។
ហើយសុំមិនខ្វល់ពីមតិយោបល់ដែលមានអ្នកខ្លះចង់រិះគន់ថាវាជាការរៀបឆាកសម្តែង ព្រោះនាងជឿថាតុងតុងធ្វើវាឡើងដោយការតាំងចិត្តមិនមែនសម្តែង នាងថែមទាំងអរគុណទៅកាន់តុងតុងដែលតែងតែយល់និងផ្តល់កំលាំងចិត្តអោយនាងជានិច្ច នាងសូមរំលងរាល់ខមមិនអវិជ្ជមានទាំងអស់ដោយក្តីរីករាយ៕
អត្ថបទដោយយ៖ ចាន់សា