តួឯកប្រុសលោក Boy Pakorn ប្រញាប់សូមទោសតារារៀមច្បង ក្រោយរិះគន់ហាងអាហាររបស់លោកថា….

តួឯកប្រុសលោក Boy Pakorn សម្ដែងការទទួលខុសត្រូវនិងសូមទោសជាខ្លាំងទៅដល់តារារៀមច្បងលោក Tik Shiro ដែលជាអតិថជនមកហាងរបស់លោក តែបែរជាទទួលបានសេវាកម្មមិនគួរជាទីគប់ចិត្ត រូបលោកនិងបុគ្គលិកសូមបកស្រាយនិងសូមការអធ្យាស្រ័យ។

ដោយតួឯកប្រុលលោក Boy Pakorn មិនត្រឹមតែមានអាជីពជាតារាសម្ដែងតែមួយនោះទេ តែរូបលោកក៏ជាថៅកែហាងអាហារមួយកន្លែងផងដែរ។ ហើយថ្មីៗនេះហាងរបស់លោកត្រូវបានគេនិយាយពេញបណ្ដាញសង្គម បន្ទាប់ពីមានការរិះគន់ពីតារាប្រុសរៀមច្បងលោក Tik Shiro។

ដោយលោក Tik Shiro បានឲដឹងផងដែរថា រូបលោកបានទៅហាងអាហារមួយកន្លែង(ឈ្មោះជាហាងរបស់លោក Boy) ចង់សាកពីរសជាតិថ្មីនៃអាហារទីនោះ។ ក្រោយពីបានកម្ម៉ង់ម្ហូបលោកក៏អង្គុយចាំអាហារ តែចាំហើយចាំទៀតនៅតែមិនទាន់បាន រហូតដល់តុជុំវិញខ្លួនមកក្រោយៗគេញុាំរួចអស់ហើយនៅតែលោកមួយមិនទាន់បាន មើលម៉ោងរង់ចាំអស់ពេលដល់ទៅ៣ម៉ោងឯណោះ។ ហាងបែបនេះធ្វើឲលោកអត់ទ្រាំមិនបានទេ ឃ្លានក៏ឃ្លានបានផឹកតែភេស្ជះ ដូចនេះលោកសូមបង្ហោះរិះគន់ហើយ។ ក្រោយឃើញការបង្ហោះរបស់លោក Tik តារាប្រុសលោក Boy ក៏សូមទទូលខុសសូមការអភ័យទោសចំពោះសេវាកម្មហាងរបស់លោក ដោយថ្ងៃនោះមកពីប្រព័ន្ធក្នុងហាងមានដំណើរការមិនល្អធ្វើឲរំលងការកម្ម៉ង់របស់លោក និងសូមការអធ្យាស្រ័យធ្វើការកែលម្អរខ្លួនឡើងវិញ។

ប្រភព៖ Sanook

អត្ថបទដោយ៖ ស្រីល័ក្ខ