ដល់ល្បីពេកនាំគ្នាដណ្ដើមគ្នា! ប៉ុស្ដិ៍លេខ៧ ចង់ដាក់តម្លៃខ្លួនខ្ពស់ដើម្បីទាញ Mai Davika យកទៅវិញឱ្យបាន!

ហ្វេនៗព្យាយាមសូមឱ្យប៉ុស្តិ៍លេខ៧ថៃយកតារាល្បី  Mai Davika Hoorne មកវិញបន្ទាប់ពីបានទៅវាយតម្លៃរឿងចាស់ៗរបស់នាងពីមុនមកវិញ។ នៅក្នុងនោះដែរគេឃើញមាន រឿង Nang Chada ដែលជារឿងរន្ធត់ញ៉ាប់ញ័រព្រឺសប្បុរ ទោះជាចាក់ប៉ុន្មានដងក៏ដោយ ក៏មានទស្សនិកជនចូលមើលរាប់សែននាក់ ។ ទោះបីជាគេជាចាក់រឿងនេះឡើងវិញ ក៏រឿងនេះនៅតែជាប់ឈោ្មះជារឿងដែលមានអត្រារហូតដល់ ៥% ខ្ពស់ជាងគេនៅក្នុងចំណោមរឿងថ្មីទាំងអស់។ សម្រាប់រឿងនេះដែរទទួលបានភាពជោគជ័យខ្លំាង ដែលត្រូវបានគេទទួលស្គាល់ថាជារឿងដែលមានអត្រាទស្សនាជាមធ្យមខ្ពស់ជាងគេក្នុងឆ្នាំ២០១៥។

ដោយមូលហេតុទាំងអស់នេះហើយទើបធ្វើឱ្យហ្វេនៗថៃធ្វើការ comment ដ៏ច្រើនសណ្ធឹកសណ្ធាប់ទៅកាន់ប៉ុស្តិ៍លេខ៧ ពិចារណារសំណើររបស់ពួកគេដោយទាញយក Mai Davika មកម្ដងទៀតក្រោយពី Mai ចាកចេញអស់ជាច្រើនឆ្នាំ។
អត្ថបទដោយ៖ Eriya