អ៊ីយ៉ាស! បែបនេះសោះបានជា Baifern នាំយកអ្នកចាត់ការរបស់ខ្លួនទៅគ្រប់ទីកន្លែងដូចគូស្នេហ៍!

ហ្វេនៗបានកត់សម្គាល់ជាច្រើនលើកច្រើនសារថា ហេតុអ្វីបានជាតារាស្រីល្បីឈ្មោះខ្ទរខ្ទារ Baifern Pimchanok និងអ្នកចាត់ការផ្ទាល់របស់នាងតែងតែទៅណាមកណាជាមួយគ្នាដូចគូស្នេហ៍ មិនចាក់ឆ្ងាយសូម្បីតែពេល Baifern សម្រាកកម្សាន្ត។

ថ្មីៗនេះដែរ​ Baifern ក៏បើកជំហររឿងនេះជាមួយនឹងកិច្ចសម្ភាសន៍ Nine Entertainment ថា នាងចង់សម្រាកមែនទែនដូចដែលប្រាប់រាល់ដងអញ្ជឹង តែការងារបន្តកន្ទុយគ្នា គ្មានពេលឱ្យបានសម្រាកសូម្បីបន្តិច។​ មិនតែប៉ុណ្ណោះ នាងពុំមានកាលវិភាគដែលអាចសម្រាកបាន ទៅដើរកម្សាន្តបានទេ គឺមានតែឆ្លៀតពេលបន្តិចបន្តួចបន្ធូរអារម្មណ៍នៅពេលថតចប់។ ដោយបែបនេះហើយ ទើបនាងត្រូវនាំអ្នកចាត់ការទៅជាមួយទោះជាទៅដើរកម្សាន្តកន្លែងណាក៏ដោយ ព្រោះថាការងារបន្តកន្ទុយគ្នាបន្ទាប់ពីកំសាន្តអារម្មណ៍បានបន្តិបន្តួចរួច។​

បញ្ជាក់ផងដែរថា ហ្វេនៗមានការព្រួយបារម្មណ៍នឹងសុខភាពផ្លូវកាយ និងផ្លូវចិត្តរបស់ Baifern ព្រោះឃើញថានាងមានការរវល់មមាញឹក មករហូតទាំងថតខ្សែភាពយន្ត រឿងភាគ ផ្សាយពាណិជ្ជកម្ម និងការងារច្រើនទៀតដោយហេតុតែភាពល្បីល្បាញរបស់នាង។

អត្ថបទដោយ៖ Eriya