ថ្មីៗនេះ មានករណីឆបោកជាច្រើនករណីកើនឡើងនៅក្នុងប្រទេសថៃ ដែលមានលក្ខណៈប្លែកៗ និងខុសៗគ្នា។ ទនឹ្ទមនឹងនេះដែរ តារាប្រុសល្បីក្នុងនិងក្រៅប្រទេស Mike Angelo បានធ្វើការបង្ហោះសារដ៏វែងមួយនៅក្នុង IG របស់ខ្លួនទាក់ទងនឹងការឆបោកដែលខ្លួនទើបតែបានជួបប្រទះ។
នៅក្នុងសារនោះដែល Mike ក៏បានរៀបរាប់ថាខ្លួនត្រូវបានគេខលមកថាបានឱ្យផ្ញើរលុយដោះទំនិញដែលជាប់នៅឈៀងម៉ៃ ដែលក្នុងនោះមានខោអាវជាច្រើនមុខ។ អ្នកដែលខលដែលមានឈ្មោះ Susan Lui មកនោះក៏បញ្ជាក់ថា Mike បានបង់លុយទៅលើឥវ៉ាន់តាមវីសាកាតហើយ និងមានលេខសម្គាល់សៀវភៅឆ្លងដែនរបស់ Mike ផងដែរ។
មិនតែប៉ុណ្ណោះ គេក៏បានឱ្យ Mike ធ្វើការនិយាយជាមួយប៉ូលីស ទាំងដែរMike មិនបានទិញខោអាវអ្វីទេ។ Mike ក៏បាននិយាយទូរស័ព្ទជាមួយអ្នកដែលគេហៅថាប៉ូលីសនោះ ដែលតាមពិតគ្រាន់តែជាគ្នាអ្នកដែលខលមកប៉ុណ្ណោះ។
ទើបធ្វើឱ្យMike ជឿជាក់ថានេះជាការបោកប្រាស់ជាក្រុមដើម្បីជម្រិតរកលុយយ៉ាងពិតប្រាកដណាស់ ។ Mike ក៏បានដាស់តឿនហ្វេនៗនិងមហាជនឱ្យប្រយ័ត្នខ្លួននឹងការឆបោកបែបនេះជាពិសេសចាស់ៗ ដែលពុំសូវដឹងរឿងឆបោកតាមបណ្ដាញសង្គមជាដើម។
After Footer (Active) - damrei Mr1 Zone2