កន្លងមកនេះ គេឃើញមានរូបភាពស្និទ្ធស្នាលកាន់ផ្កាជាមួយគ្នារវាងតារាសម្ដែងមានទេពកោសល្យខ្ពស់ Baifern Pimchanok និងកីឡាករស្រីវាយសីជម្រើសជាតិដ៏ល្បី Popor-Sapsiree Taerattanachai ដោយធ្វើឱ្យហ្វេនៗមានការសង្ស័យ នឹងទំនាក់ទំនងរបស់គ្នា។
មិនតែប៉ុណ្ណោះ គេក៏ឃើញអ្នកទាំងពីរដើរកម្សាន្តជាមួយគ្នានៅឯភូកេត ទាំងដែលគេដឹងថា Baifern កម្របានធ្វើដំណើរកម្សាន្ដតែនាងបែជា ចំណាយពេលសម្រាកដ៏ខ្លីរបស់ខ្លួនជាមួយនឹង Poporទៅវិញ។
ដើម្បីជម្រះភាពសង្ស័យទាំងនេះ Baifern ក៏ចេញមុខក្នុងការបកស្រាយពីទំនាក់ទំនងរបស់អ្នកទាំងពីរដោយថា នាងនឹង Popor គ្រាន់តែជាមិត្តជិតស្និទ្ធក្នុងក្រុមហ្វ្រេនជាមួយគ្នា ហើយនាងគ្រាន់តែចង់លើកទឹកចិត្តមិត្តរបស់នាង Popor ឱ្យឈ្នះពានរង្វាន់ជើងឯកវាយសីប៉ុណ្ណោះ ដោយគ្មានអ្វីលើសពីនេះនោះទេ។ ចំណែករូបភាពកាន់បាច់ផ្កានោះវិញ គឺគ្រាន់តែ Popor មកចូលរួមអបអរនាងពេលដែលនាងទទួលបានពានតារាសម្ដែងល្អបំផុតតែប៉ុណ្ណោះ។
អត្ថបតដោយ៖ Eriya