បើយើងនិយាយពីតារ៉ា Super Stars ប្រហែលមានតែ ១% ទេដែលហ៊ានបញ្ចេញបង្ហាញពីទំនាក់ទំនងស្នេហារបស់ពួកគេ ហើយ ៩៩% ទៀតពួកគេជ្រើសរើសយកនៅ Single ដើម្បីបំពេញតួនាទីក្នុងអាជីពអោយល្អ ឬរ់ើសយកទំនាក់ទំនងបែបឯកជនលួចលាក់មិនបើកចំហរ ព្រោះបារម្មណ៍ថាការងារនិងកិត្តិនាមរបស់ពួកគេនិងធ្លាក់ចុះពេលបែកធ្លាយ។
ជាពិសេសនោះគឹតារ៉ាកូរ៉េខាងត្បូងដែលយើងកម្ររឃើញពួកគេបើកចំហរទំនាក់ទំនងស្នេហាក្នុងកំឡុងពេលដែលពួកគេកំពុងល្បីល្បាញ ឬមានការងារសិល្បៈច្រើននោះទេ ភាគច្រើនធ្វើការងារអោយអស់ចិត្តហើយប្រកាសថារៀបការតែម្តង។ ចំពោះតារ៉ាដែលប្រញ៉ាប់បញ្ចេញឬធ្វើអោយគេចាប់បានថាកំពុងទាក់ទងគ្នាភាគច្រើនត្រូវបានគេរិះគន់ និងធ្លាប់ប្រជាប្រិយភាព។ ឧទាហរណ៍កាលរឿង Jennies Blackpink ពេលដែលគេចាប់បានគេនាំគ្នាសម្តែងនូវមតិយោបល់អវិជ្ជមានរហូតទាល់តែមានពត៌មានថាបែកគ្នាហើយទើបអាចល្បីមកវិញ។
ដោយឡែកចំពោះ Lisa Black Pink និង Porsche.sivk ក៏ជាគូដែលត្រូវហ្វែនៗនៅវិភាគរិះគន់យ៉ាងច្រើន និងជាច្រើនលើកជាច្រើនសារបន្ទាប់ពីខាងប្រុសផុសរូបគូចូលនៅក្នុង អ៊ីនស្ត្រាក្រាមរបស់គាត់។ តារ៉ាចម្រៀងប្រុសថៃ Porsche តែងតែត្រូវគេរិះគន់ថាខិតខំធ្វើខ្លួនដូចស្និទ្ធជាមួយលីសា ចង់តោងដើម្បិល្បីដូចលីសាដែរ។
ក្រោយមក Porsche.sivk បានបកស្រាយថា Lisa ជាអ្នកហៅគាត់អោយទៅថតរូបជាមួយហើយក៏ជាអ្នកដែលអោយគាត់ផុសដែរ នាងគ្មានបញ្ហានឹងការផុសរូបគូរបស់ខ្ញុំទេ។ រីឯរឿងទំនាក់ទំនងវិញខ្ញុំនឹងគាត់ស្គាល់គ្នាច្រើនឆ្នាំហើយស្គាល់មុនពេលលីសាចូលធ្វើ Debut ទៀត ខ្ញុំតែងតែហៅគាត់ថាចែ យើងទាំងពីរជាមិត្តយូរលង់នឹងគ្នាណាស់មកហើយ! យើងជាមិត្តដែលស្រលាញ់គ្នាពីមុនយ៉ាងណាពេលនេះវានៅដដែលមិត្តភាពមិនប្រែប្រួល។
អត្ថបទដោយយ៖ ចាន់សា