ធ្វើអោយក្រុមអ្នកគាំទ្រអ៊ីនស្ត្រាក្រាម @ladiiprang តារ៉ាសម្តែងដែលទើបតែមានដំណឹងល្អរៀងរៀបការថ្មីៗនាំគ្នាភ្ញាក់ផ្អើលជាលក្ខណៈទ្រង់ទ្រាយធំតែម្តង នៅពេលឡេឌីប្រាងបានបង្ហាញលទ្ធផលត្រួតពិនិត្យសុខភាពលើអាហារដែលនាងអាឡែកស៊ីជាមួយ នៅក្នុង IG story របស់នាង។
ដោយ ឡេឌីប្រាងបានបង្ហាញទិន្នន័យនិងរាយមុខអាហារដែលនាងមិនអាចញ៉ាំសរុបមានដល់ទៅ ៤២ មុខ ច្រើនមុខមិនសូវប៉ុន្មានទេបើធៀបជាមួយមុខម្ហូបដែលនាងអាឡែកស៊ីនោះ នាងញ៉ាំមិនបានសូម្បី ពងមាន់ស ពងមាន់ក្រហម ទឺកដោះគោ សណ្តែក អង្ករស្រូវសាឡីជាដើម ដែលស្ទើរតែមាននៅក្នុងមុខម្ហូបនៅតាមហាងស្ទើរតែជាអាហារដែលពិបាកជៀស។
ក្រៅពីនេះឡេឌីប្រាងបានផុសជាសារអរគុណចំពោះកំលាំងចិត្តដែលហ្វែននិងមិត្តភក្តិគ្រប់គ្នាបានផ្ញើរអោយនាង “អរគុណសម្រាប់កំលាំងចិត្តណា មួយរយៈនេះអ៊ិនស្ត្រាក្រាមរបស់ប្រាងអាចស្ងាត់តិចហើយណា ប្រាងនៅផ្ទះនៅរក្សាសុខភាពនិងតាមដានសុខភាព តែមិនមែនទៅចោលហ្វែនៗទេ នៅមានរូប លទ្ធិផលការងារមានសម្រាប់ផុសអោយមើលជាច្រើនទៀត”៕
អត្ថបទដោយយ៖ ចាន់សា