តោះមកមើលសម្រស់ Pinky Savika សម័យជាតួឯកស្រីក្នុងរឿងភាគឥណ្ឌា តែនាងប្រាប់ថាមិនទៅទៀតទេ….

តារាសម្ដែងស្រីកំពូលសម្រស់នាង Pinky Savika ទោះបីជានាងមានវ័យចូល៣៥ឆ្នាំហើយក្ដី តែរូបនាងនៅតែស្រស់ស្អាតលេចធ្លោរដដែលក្នុងសិល្បៈថៃ តែមានអ្នកគាំទ្រនាងមុនៗនៅតែនឹកឃើញពីសម្រស់នាងកាលពីដប់ឆ្នាំមុន នឹកសសើរថាពេលនេះស្អាតប៉ុណ្ណឹងពីមុនស្អាតជាងនេះទៀត។

ដោយតួឯកស្រីនាង Pinky និយាយពីបទពិសោធន៍ក្នុងវិស័យការសម្ដែងរបស់នាងប្រៀបនឹងអាយុររបស់នាងសឹងប្រហាក់ប្រហែលគ្នាដែរ ព្រោះរូបនាងប្រឡូកក្នុងការសម្ដែងតាំងពីក្មេងមកម្លេះ។ ហើយនាងក៏បានក្លាយជាតួឯកស្រីតាំងពីវ័យជំទង់ផងដែរ មិនត្រឹមតែធ្លាប់សម្ដែងក្នុងរឿងភាគថៃជាច្រើនរឿងនោះទេ តារាស្រីនាង Pinky ក៏ធ្លាប់សម្ដែងក្នុងរឿងភាគឥណ្ឌារួចមកហើយផងដែរ។

រំលឹកដល់ការសម្ដែងនៅឥណ្ឌារូបនាងប្រាប់ថាសប្បាយចិត្តនឹងធ្វើការនៅទីនោះ តែនឹងមិនទៅសម្ដែងទៀតទេព្រោះហត់នឿយណាស់ការសម្ដែងរឿងឥណ្ឌាទាមទារឲមានការរៀនរាំខ្លាំងផងដែរ។ ហើយពេលនេះរូបនាងក៏អាយុរច្រើនហើយមិនចង់សម្ដែងរឿងឥណ្ឌាទៀតទេ សម្រាប់រឿងភាគថៃវិញរូបនាងបានត្រលប់មកសម្ដែងវិញហើយក្រោយចែកផ្លូវគ្នាជាមួយអតីតស្វាមីក្នុងឆ្នាំ២០១៧កន្លងទៅនេះ និងមានរឿងថ្មីៗចេញឲទស្សនាហើយផងដែរ។

ប្រភព៖ Sanook

អត្ថបទដោយ៖ ស្រីល័ក្ខ