ក្លាយជាអតីតកាលទៅហើយ សម្រាប់គូស្នេហ៍តារាធ្លាប់ស្រលាញ់គ្នាផ្អែមល្ហែម៩ឆ្នាំគូរបស់តួឯកប្រុសលោក Weir Sukkolawat និងតួឯកស្រីនាង Bella Ranee ដែលពេលនេះបានសម្រេចចិត្តចែកផ្លូវគ្នារួចទៅហើយ។ ចំណងស្នេហ៍របស់តួឯកប្រុសស្រីទាំងពីរដួងបានបញ្ចប់ តែអ្នកគាំទ្ររបស់អ្នកទាំងពីរនៅមិនទាន់បញ្ចប់នៅឡើយនោះទេនៅតែចង់ដឹងពីមូលហេតុដែលទាំងគូចែកផ្លូវគ្នា។ ក្រោយតួឯកស្រីនាង Bella ធ្លាប់និយាយពីរឿងនេះម្ដងរួចមកហើយនោះ ពេលនេះតួឯកប្រុសលោក Weir សុំមកនិយាយដោយខ្លួនលោកវិញម្ដង។
ដោយលោក Weir បាននិយាយក្នុងកិច្ចសម្ភាសន៍កាលពីថ្មីៗនេះផងដែរថា លោកនិងBella បានសម្រេចចិត្តរួមគ្នាថាត្រូវចែកផ្លូវគ្នា ហើយបន្ទាប់ពីចំណងស្នេហារបស់យើងមិនដូចមុនហើយការគិតពីរឿងទំនាក់ទំនងស្នេហានិងសម្រាប់ពេលថ្ងៃអនាគតមិនស្របគ្នា។ ហើយការបែកគ្នានេះក៏មិនមានមូលហេតុជនទី៣អ្វីនោះឡើយ តារាស្រីនាង Ploy Pattarakorn ក៏មិនមែនជនទី៣ដូចពត៌មានចុះនោះឡើយ។ រូបលោកទទួលស្គាល់ថាពេលនេះរូបលោកមានអ្នកកំពុងមើលចិត្តហើយ មិនមែននៅក្នុងរង្វង់សិល្បៈឡើយ ហើយលោកក៏សុំលាក់រឿងនេះជារឿងផ្ទាល់ខ្លួនផងដែរ។
ប្រភព៖ Sanook
អត្ថបទដោយ៖ ស្រីល័ក្ខ